កុមារី ធំ សុខឡា អាយុ៧ឆ្នាំ ដែលត្រូវឪពុកបោះបង់ចោល ឲ្យរស់នៅជាមួយនឹងម្តាយ មិនយូរប៉ុន្មាន ម្តាយក៏ទៅលាចាកលោកទៀត ហើយអ្វីដែលកាន់តែគួរឲ្យអាសូរដល់ប្អូនស្រីនោះ គឺម្តាយមីងដែលរស់នៅជាមួយក្រោយពីអត់អ្នកម្តាយទៅ ក៏ស្លាប់ទៅចោលប្អូនស្រីទៀត។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណដែលមានព្រះនាមថា Kakada Sophorn បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "សូមជួយShareយកតែបុណ្យទៅណាបងប្អូនអាណិតណាស់ម្តាយស្លាប់ចោលតាំងពីតូចឯឪពុកក៏ចាកចោលទៀត មកនៅជាមួយម្តាយមីងតែពីរនាក់ ហើយពេលនេះម្តាយមីងក៏ស្លាប់ចោលប្អូនស្រីយប់មិចនេះទៀតពិតជាគួរអោយអាណិតណាស់ ប្អូនស្រីឈ្មោះ សុខឡា អាយុ7ឆ្នាំនៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយប្អូនក៏មិនសុំអ្វីច្រើនទេសុំតែសំភារៈសិក្សាដើម្បីតែរៀនសូត្រទេហើយពេលដែលអាត្មាស្តាប់ប្អូននិយាយហើយពិតជាគួរអោយអាណិតចង់យំណាស់ចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយប្អូនស្រីម្នាក់តិចផងបានទេបងប្អូន??សំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។
មានវីដេអូ៖ ប្រភព៖ Kakada Sophorn