វិធីសាស្ត្រងាយៗបំផុតសម្រាប់អ្នកដែលកើតជំងឺផ្តាសាយញឹកញាប់ ងាយឆ្លងគ្រុនផ្តាយ
វិធីសាស្ត្រនេះអាចជួយបានទប់ស្កាត់គ្រុនផ្តាសាយ និងអាការៈផ្តាសាយ
មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិងាយៗក្នុងការទប់ស្កាត់គ្រុនផ្តាសាយ និងអាការៈផ្តាសាយ សូមមកស្វែងយល់ពីជំងឺគ្រុនផ្តាសាយជាមុនសិន៖
1-ជំងឺគ្រុនផ្តាសាយ ជាជំងឺដែលបង្កឡើងដោយពពួកវីរុស(Virus of influenza) ត្រូវបានគេស្គាល់ជាទូទៅថាជាជំងឺគ្រុនផ្តាសាយធំ (Flu)។ រោគសញ្ញាអាចមានពីស្រាលទៅធ្ងន់ធ្ងរ។
2-ជំងឺផ្តាសាយឆ្លងតាមរយៈខ្យល់ដង្ហើម (respiratory tract contagious ) ដូចជាៈ
– ការក្អក
– កណ្តាស់
– ការនិយាយទល់មុខអ្នកជំងឺពេក
– ប៉ះពាល់របស់ដែលបង្ករោគ
3-អាការៈទូទៅ
– ក្តៅខ្លួន
– មានអារម្មណ៍អស់កម្លាំង ល្ហិតល្ហៃ ឈឺខ្លួន
– ស្រាវស្រាញ ឈឺបំពង់ក រមាស់ច្រមុះ រមាស់ភ្នែក
– ក្អក រមាស់ក
-ហៀរសំបោរ
-ឈឺក្បាល។
រោគសញ្ញាទាំងនេះចាប់ផ្តើមពីរថ្ងៃបន្ទាប់ពីការឆ្លងវីរុសហើយភាគច្រើនមានរយៈពេលតិចជាងមួយសប្តាហ៍។ ការក្អកអាចមានរយៈពេលជាងពីរសប្តាហ៍។
វិធីសាស្ត្រធម្មជាតិដែលគ្រប់គ្នាអាចសាកល្បងបានគឺ
-ចាក់ទឹកត្រជាក់ចូលទៅក្នុងចានធំមួយ បន្ថែមដុំទឹកកកមួយចំនួនចូលក្នុងចាននោះ
-ដាក់ជើងរបស់អ្នកត្រាំក្នុងចាន (ត្រាំឱ្យលិចដល់កជើងរបស់អ្នក) រយៈពេល១០ទៅ១៥វិនាទីជារៀងរាល់យប់មុនពេល
ចូលគេង។ ប្រសិនបើអ្នកជាមនុស្សដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយខ្លាំង អ្នកអាចអនុវត្តន៍វារៀងរាល់ ៤ម៉ោងម្តង។
ទឹកត្រជាក់ គឺអាចជួយពន្លឿនដល់ការផលិតរបស់norepinephrine ដែលជាអ័រម៉ូនដ៏សំខាន់សម្រាប់ពង្រឹង និងជំនួយដល់ប្រព័ន្ធស៊ាំរបស់អ្នកឱ្យកាន់តែរឹងមាំ ព្រមទាំងមានសុខភាពល្អ។ លើសពីនេះទៅទៀតទឹកកកនេះអាចជួយផ្តល់ផលប្រយោជន៍ជាច្រើនដល់រាងកាយរបស់អ្នកដូចជាកាត់បន្ថយការឈឺសាច់ដុំ និងប្រឆាំងជំងឺបាក់ទឹកចិត្ត
នៅពេលដែលរាងកាយ ឬស្បែករបស់អ្នកបានប៉ះពាល់សារជាតិត្រជាក់ វាអាចធ្វើឱ្យអារម្មណ៍របស់អ្នកធូរស្រាល បង្កើនអារម្មណ៍ល្អ ព្យាបាលជំងឺបាក់ទឹកចិត្តរបស់អ្នកឱ្យបានរសាយជាងមុន។ រួមទាំងសារៈសំខាន់ជាច្រើនទៀតមានទាំងការថែរក្សាស្បែក បង្រួមរន្ធញើស ធ្វើឱ្យសក់ភ្លឺរលោង ដូចនេះ អ្នកគួរតែទម្លាប់ប្រើប្រាស់វិធីសាស្ត្រមួយនេះជារៀងរាល់ថ្ងៃឱ្យបានទៀងទាត់។
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។