Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សង្គម សិល្បៈ និង កម្សាន្ដ
បច្ចេកវិទ្យា
ចំណេះដឹង
ផ្សព្វផ្សាយ
ល្ពៅមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព មិនថាសាច់ គ្រាប់សុទ្ធតែមានគុណប្រយោជន៍ទាំងអស់!
ណារ៉ា
-
១. សមាសធាតុសំខាន់ៗនៅក្នុងផ្លែល្ពៅ៖ ដោយមានសាច់ពណ៌លឿងឆ្អៅ ផ្លែល្ពៅសម្បូរទៅដោយសមាសធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងបេតាការ៉ូទីន (Beta-carotene) អាល់ហ្វាការ៉ូទីន (Alpha-carotene) សារធាតុសរសៃ វីតាមីនC និង E ប៉ូតាស្យូម ម៉ាញ៉េស្យូម និងអាស៊ីត Pantothenate ឬវីតាមីន B5 ។
២. អត្ថប្រយោជន៍ផ្នែកសុខភាពរបស់ផ្លែល្ពៅទាំងសាច់ គ្រាប់ និងសរសៃ៖ បេតាការ៉ូទីន គឺជាវីតាមីនមួយប្រភេទ ដែលអាចបំលែងដោយរាងកាយទៅជាវីតាមីន Aឍ ។ វីតាមីន A នេះជួយជំរុញភ្នែកឱ្យមានសុខភាពល្អ និងធ្វើឱ្យប្រាកដនូវការបំពេញមុខងារប្រព័ន្ធការពាររាងកាយ។ លើសពីនេះទៀត បេតាការ៉ូទីន ក៏អាចជួយប្រឆាំងនឹងការរលាកស្បែក បណ្តាលមកពីកម្ដៅព្រះអាទិត្យបានផងដែរ។ ចំណែកអាល់ហ្វាការ៉ូទីន ជួយបន្ថយភាពចាស់ទៅតាមអាយុ ក៏ដូចជាកាត់បន្ថយអត្រាកើតមានជំងឺភ្នែកឡើងបាយ និងទប់ស្កាត់ការដុះសាច់។
ឯសារធាតុសរសៃវិញ ជួយកាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ (
LDL Cholesterol)
ការពាររាងកាយប្រឆាំងជំងឺបេះដូង ជួយគ្រប់គ្រងកម្រិតស្ករក្នុងឈាម ជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់។ ប៉ូតាស្យូមនៅក្នុងផ្លែល្ពៅ ជួយធ្វើឱ្យមានតុល្យភាពកម្រិតសារធាតុរាវក្នុងរាងកាយ និងធ្វើឱ្យឆ្អឹងរឹងមាំ។ ដោយឡែកអាស៊ីត
Pantothenate
ឬវីតាមីន
B5
ជួយធ្វើឱ្យមានតុល្យភាពកម្រិតអ័រម៉ូន និងគ្រប់គ្រងភាពតានតឹង (
Stress)
បានផងដែរ។
ក្រៅពីសាច់ គ្រាប់ល្ពៅក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ វាអាចជួយកម្ចាត់ចោលពពួកប៉ារ៉ាសិតក្នុងពោះវៀន
សម្អាតសរសៃឈាម កែសម្រួលកម្រិតកូឡេស្តេរ៉ូល និងជួយជំរុញការធ្វើចលនារបស់តម្រងនោម។
ចំណែកទឹកល្ពៅក៏ផ្តល់អត្ថប្រយោជន៍ជួយប្រឆាំងនឹងរោគដំបៅក្រពះ និងអាស៊ីតក្នុងក្រពះ។ ដើម្បីទទួលបានប្រសិទ្ធភាព គួរផឹក ៣ដង ក្នុងមួយថ្ងៃ កន្លះម៉ោង មុនពេលទទួលទានអាហារ ៊។
សម្រួលអត្ថបទដោយ៖ SP
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។
អត្ថបទទាក់ទង
រឿងស្ដ្រីគួរតែដឹង អានហើយជួយស៊ែរផង! ក្រោយសម្រាលកូនរួច គួរតែស្អំទឹកកក ឬ ស្អំទឹកក្តៅ ហើយត្រូវប្រឈមគ្រោះថ្នាក់អ្វីខ្លះ?
នារីជនជាតិថៃម្នាក់ បានបង្ហោះសារខ្លីមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ចែករំលែកបទពិសោធន៏ រឿងរ៉ាវរួមភេទរបស់នាង ក្រោយពីវះកាត់ដើមទ្រូងរួច
ក្រូចសើច ជួយប្រឆាំងជម្ងឺមហារីក លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម បំបាត់ក្អកស្លេស្ម បំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ
មិននឹកស្មានសោះថា ការញ៉ាំក្រូចឆ្មាបង្កក មានសារៈប្រយោជន៍ចំពោះសុខភាព យ៉ាងនេះសោះ
ជួយស៊ែរ ម្នាក់មួយផង!!! ដំណឹងល្អសម្រាប់ បងប្អូន កម្មករកម្មការនីរោងចក្រ ដែលមានបណ្ណសម្គាល់សមាជិក ហៅកាត់ថា ប.ស.ស អាចទៅព្យាបាល ជំងឺឫដូងបាត នៅមន្ទីពេទ្យអង្គដួង អត់គិតថ្លៃទេ....(មានវីដេអូ)
ខ្ញីចាត់ទុកជាស្តេចឱសថធម្មជាតិ ពង្រឹងដល់អាយុកាលមនុស្ស ជួយឲ្យនៅក្មេងវ័យ និងជួយព្យាបាលជំងឺជាច្រើនអនេក
ព័ត៌មានពេញនិយម
នាយកដ្ឋានឧតុនិយមថៃបានប្រកាសឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងដែលអាចនាំឱ្យមានជំនន់ទឹកភ្លៀង
មេបញ្ជាការកងទ័ពតំបន់២ របស់ថៃ ឧត្តមសេនីយទោ ប៊ុនស៊ីន ប៉ាកឃ្លាំង នឹងត្រូវចូលនិវត្តន៍នៅចុងខែ កញ្ញា ខាងមុខនេះ...
រាជរដ្ឋាភិបាលកម្ពុជា បង្ហាញគោលជំហរមិនដកថយការបញ្ជូនបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡើយ...
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ៖ ប្រកាសថាប្រទេសថៃបដិសេធនិងមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ...
ព័ត៌មានថ្មីៗ
មេបញ្ជាការកងទ័ពតំបន់២ របស់ថៃ ឧត្តមសេនីយទោ ប៊ុនស៊ីន ប៉ាកឃ្លាំង នឹងត្រូវចូលនិវត្តន៍នៅចុងខែ កញ្ញា ខាងមុខនេះ...
រាជរដ្ឋាភិបាលកម្ពុជា បង្ហាញគោលជំហរមិនដកថយការបញ្ជូនបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡើយ...
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ៖ ប្រកាសថាប្រទេសថៃបដិសេធនិងមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ...
សម្តេចតេជោ ហ៊ុន សែន នឹងចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីមកសិក្សាក្នុងរាជធានីភ្នំពេញ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានអះអាងថា ផែនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងព្រំដែនទាំង ៤ ចំណុច ជាជម្រើសដំណោះស្រាយមួយ...