បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ដែលលក់នៅផ្សារដើមគរ មិនមានសារធាតុគីមីហាមឃាត់ បង្កឲ្យមានផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋទេ...
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែ កក្កដាឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារដើមគរ ខណ្ឌទួលគោកចុះត្រួតពិនិត្យទំនិញនៅ ផ្សារ ដើមគរ និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។ លោកគង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណកម្មាធិការផ្សារដើមគ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ រាល់ការយកមុខទំនិញមកលក់ត្រូវបានស្លាកសញ្ញា និងយីហោ ឱ្យបានច្បាស់លាស់ ជាពិសេសបន្លែ ផ្លែឈើ សូមកុំដាក់នូវសារធាតុគីមីហាមឃាត់ ដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។ យើងបានទិញគំរូចំនួន៤០គំរូបញ្ជូនមករថយន្តពិសោធន៍ចលត័ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ???ជាលទ្ឋផលឃើញថា ពុំមានសារធាតុគីមីហាមឃាត់ទេ បានធ្វើការផ្សព្វផ្សាយតាមសាព៌ត័មាន BTV ហង្សមាស អប្សារា ទទក និងfresh new។

ប្រភព៖ Kong Vuthy