កម្មការិនីជាង២០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ក្នុងនោះនាក់មានផ្ទៃពោះ១១នាក់ផងដែរ...(មានវីដេអូ)
-

កំពង់ចាម ៖ ​កម្មការិនី​បម្រើ​ការងារ​នៅ​រោង ចក្រ​កាលី​ប​តុ​ន នាំ​គ្នា​រត់​ចេញពី​អគារ​ដែល​កំពុង​បម្រើ​ការងារ​ដោយ​តក់ស្លុត​យ៉ាង​ខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍បានកើតឡើងកាលពី១និង០០នាទី ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ ស្ថិត​ក្នុងភូមិ​ខ្នុរ​ដំបង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដោយមានកម្មការិនីបានដួលសន្លប់ជាបន្តបន្ទាប់ ដល់ទៅ២១១នាក់ នៅក្នុងនោះក៏មានអ្នកមានផ្ទៃពោះចំនួន១១នាក់ផងដែរ។ បើតាមសម្តីកម្មការិនីបានប្រាប់ថា ពេលកំពុងអង្គុយធ្វើការនោះ ស្រាប់តែមានសំលេងផ្ទុះឡើង មិនទាន់ដឹកថាបណ្តាលមកពីអ្វឲ្យពិតប្រាកដនោះឡើយ។ បើក៏មានមនុស្សជាច្រើនបានរត់ចេញពីកន្លែងធ្វើការ ដើម្បីរត់ចេញមកក្រៅរោងចក្រ មួយរំពេចនោះស្រាប់តែមានមនុស្សដួលសន្លប់ជាបន្ទាប់ ភ្លាមនោះក៏បានតេហៅរថយន្តជួួសង្គ្រោះដឹកយកទៅមន្ទីរពេទ្យដើម្បីធ្វើការជួយសង្គ្រោះតែម្តង។ លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឲ្យដឹង​ថា បន្ទាប់ពីមានរឿងហេតុកើតឡើង ក៏បានចាត់ឲ្យកម្លាំងចុះទៅកាន់រោងចក្រជាបន្ទាន់ ដោយមានរថយន្តសម្រាប់សង្គ្រោះដឹកកម្មការិនីផងដែរ។ លោកមិនទាន់បានបញ្ជាក់ពីមូលហេតុអ្វីនៅឡើយទេ។ លោកបានបន្តទៀតថា កម្មការិនីចំនួន ​១៣១​នាក់ ក្នុង​នោះ​អ្នកមាន​ផ្ទៃពោះ​៦​នាក់ ដឹកយកទៅមន្ទីរបង្អែកស្រុក​បា​ធា​យ​ និងចំនួន​៨០​នាក់ ក្នុង​នោះ​អ្នកមាន​ផ្ទៃពោះ​៥​នាក់ ដឹកទៅមន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ។ ទាក់ទិននឹងហេតុការណ៍មួយនេះ សមត្ថកិច្ចបានរកឃើញ ដុំ​ប្រអប់​អេ​ឡិច​ត្រូ​និក​មួយផ្ទុះ ដែលបង្កឲ្យមានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ៕

មានវីដេអូ៖ ដោយ៖ ច័ន្ទ