ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ រថយន្តមន្រ្តីប៉ូលីសនៃអធិការនគរបាលស្រុកខ្សាច់កណ្ដាល បើករថយន្តមួយគ្រឿងឆ្លងសាឡាង ស្រាប់តែមានការឆាបឆេះយ៉ាងខ្លាំងចេញពីមុខរថយន្ត ដែលស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ សមត្ថកិច្ចបានប្រាប់ថា គេបានឃើញបុរសម្នាក់បើករថយន្តមួយកគ្រឿងម៉ាក Camary ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ នរគបាល 2-0380 បានបើករថយន្តឡើងទៅខាងលើសាឡា(វិស្នុ) ដើម្បីឆ្លងពីត្រើយម្ខាងភ្នំពេញ ទៅត្រើយម្ខាងអរិក្សត្រក្នុងទិសដៅពីលិចទៅកើត លុះពេលដែលសាឡាងបើកជិះដល់ច្រាំងចំងាយប្រហែល២០០ទៅ៣០០ អ្នកបើករថយន្តក៏បញ្ឆេះរថយន្តស្រាប់តែមានជាអណ្តាតភ្លើងចេញមកពេលនោះក្រុមកម្មករបានយកបំពង់ពន្លត់អគ្គីភ័យមកពន្លត់តែ មិនរលត់ លុះសាឡាងបើកមកដល់ច្រាំងក៏បាននាំគ្នា រុញចូលទឹកទើបរលត់ សំណាងល្អមិនមានរងរបួសទេ ចំណែករថយន្តរងការខូចខាត ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបានហៅរថយន្តសន្តោងរថយន្តពីក្នុងទឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់ កណ្តាល ៕
មានវីដេអូ៖ ដោយ៖ និស្ស