ទឹកជំនន់បានលិចចូលភូមិសរុបចំនួន ១៧ ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ខណៈទឹកទន្លេសេកុង បានបន្តកើនឡើងដល់កម្ពស់ ១១,៣៨ ម...
-

ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ ៖ មកដល់វេលាថ្ងៃត្រង់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋយើងមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ គិតត្រឹមម៉ោង ១២:៣០ នាទីនេះ ទឹកជំនន់បានលិចចូលភូមិសរុបចំនួន ១៧ ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ខណៈទឹកទន្លេសេកុង បានបន្តកើនឡើងដល់កម្ពស់ ១១,៣៨ ម (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម) ។ អាជ្ញាធរខេត្ត កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។

ប្រភព៖ Prak Vanda