សេចក្តីជូនដំណឹង! គិតត្រឹមម៉ោង ១០:៣០នាទីព្រឹកនេះ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២.០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្នកន្លះម៉ែត្រហើយ! សកម្មភាពបងប្អូនកងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារប្រចាំការនៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១០:៣០នាទីព្រឹកនេះ ទឹកទន្លេសេកុង បានបន្តហក់ឡើងកម្ពស់ ១២.០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន(កម្រិតប្រកាសអាសន្ន ១១.៥០ម៉ែត្រ)៕ ----------- នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង