រថយន្តម៉ាកព្រូស បោះពួយយ៉ាងលឿន រ៉េចង្កូតចុះត្រាំទឹកស្រះទាំងព្រឹក បង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង...
-

ពោធិ៍សាត់ ៖ នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៨​ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ មានរថយន្តមួយគ្រឿងម៉ាកព្រូស បានបោះពួយយ៉ាងលឿន បណ្តាលឲ្យចុះត្រាំទឹកទឹកស្រះតែម្តង ហេតុការណ៍នេះបានកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៥ ពីកើតទៅលិចលុះធ្វើដំណើរ មកដល់ចំណុចគីឡូម៉ែត្រ លេខ ១៣៩-១៤០ នៅចំណុច ភូមិថ្កួលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AT-1424 បានបោះពួយយ៉ាងលឿន រួចក៏រ៉េចង្កូតធ្លាក់ចូលស្រះទឹកតែម្តង តែសំណាងល្អមិនមានអ្នកគ្រោះថ្នាក់នោះទេ៕

ដោយ៖ និស្ស