អ្នកដឹងទេថា! កញ្ឆែតគឺជាឱសថធម្មជាតិជួយព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព
ណារ៉ា
-
ផ្នែកប្រើប្រាស់ ៖ ប្រើរុក្ខជាតិទាំងមូលយកប្រើបានគ្រប់រដូវ។ រសជាតិ ៖ មានជាតិ ផ្អែម-សាប ធាតុត្រជាក់។  
កន្លែងដាំដុះ ៖ មានដុះ ឬដាំនៅតាមស្រះ ត្រពាំង ស្ទឹង អូរ…..។ល។ លក្ខណៈរុក្ខជាតិ ៖ ជាប្រភេទវារីជាតិ ដុះអណ្ដែតលើទឹក ដោយស្នាប់ពណ៌ស ដូចសំឡី ដុះរុំជាប់នឹងដើម ពីថ្នាំងមួយទៅថ្នាំងមួយបន្ដបន្ទាប់គ្នា និងមានចេញឫសគ្រប់ថ្នាំង។  
ស្លឹក ៖ រោមស្លាបពីរដង ស្លាបតូចដុះទល់ទងគ្នា កូនស្លឹករាងស៊ុតទ្រវែង។ ផ្កា ៖ ជាផ្កាឆ្នុកមានផ្កាពណ៌លឿង ចេញតាមប្រគាប់ស្លឹក។ ផ្លែ ៖ មាន៦ គ្រាប់ រាងសំប៉ែតរលោង។  
ការព្យាបាល ៖ គ្រុនពោះវៀន គ្រុនក្ដៅ រាគមួល រសាប់រសល់ដេកមិនលក់ ពិបាកបត់ជើងតូច ពកក។  
កំរិត និងរបៀបប្រើ ៖ ១ថ្ងៃពី ២០ ទៅ ៤០ក្រាម ដាំទឹកផឹក ឬបុកឲ្យម៉ត់ពូតយកទឹកផឹក ឬស្លជាសម្ល ឬយកធ្វើជាអន្លក់។  
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ