រពិសដៃចូលគុក...ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មោភកាម លូកស្ទាបប្រដាប់ភេទនាង ពេលកំពុងដេកលក់ ត្រូវបានសមត្ថកិច្ចក្របួច.ក ទៅប៉ុស្តិ៍...
-

កណ្តាល ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើើការឃាត់ខ្លួន ក្រោយពីធ្វើ​សកម្មភាព លូកស្ទាបប្រដាប់ភេទរបស់ក្មេងស្រីម្នាក់វយ័១៤ឆ្នាំ​ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​សហគមន៍​បុរី​កីឡា ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជនសង្ស័យ​មានឈ្មោះ ហៀ​ង ចាន់​ធី ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះភេទស្រី​មាន​អាយុ១៤ឆ្នាំ ។ បើតាមសម្តីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ​កំពុង​ដេក​ក្រោមផ្ទះរបស់​ខ្លួន​ជាមួយ​ប្អូនប្រុស នៅពេល​កំពុង​ដេកលក់ ស្រាប់តែ​ជនសង្ស័យ​បាន​យកដៃ​មក​ស្ទាបប្រដាប់ភេទរបស់​នាង​ ។ ក្រោយពីទទួលពាក្យបណ្តឹង ពី​ម្តាយ​និង​ពូ​របស់​ជនរងគ្រោះ​ប៉ូលីសប៉ុស្តិ៍​ផ្សារ​ដែក បានឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ដោយ៖ និស្ស