រកបានហើយឱសថធម្មជាតិកែរោគខាន់លឿន
ណារ៉ា
-

ជំងឺខាន់លឿងជាការលេចចេញនូវពណ៌លឿងតាមស្បែកនិងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Biliubine)។

ក. មូលហេតុនៃការកើតជំងឺខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២ គឺ៖ – ទី១ ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ ការរលាកថ្លើម ឬក្រិនថ្លើម ក្រួសក្នុងថង់ទឹកប្រមាត់
ការរលាកលំពែករ៉ាំរៃ ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម)
– ទី២ ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirunbine non Conjuguée ) ដោយសារ ការបែកគ្រាប់ឈាមក្រហម។ ខ. រោគសញ្ញារួមមាន៖ – ការឡើងលឿងតាមស្បែក និងភ្នែក – រមាស់លើស្បែក
– លាមកពណ៌ស – ទឹកនោមលឿងចាស់ – រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗ ដូចជា ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនឺខាងស្តាំ
ស្ទាបប៉ះដុំពោះ ថ្លើមរីក ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។
រូបមន្តធម្មជាតិកែរោគខាន់លឿន៖ រុក្ខជាតិឱសថ៖ -គល់ស្លឹកគ្រៃ
-ល្មៀត
-ក្រូចសើច
-រំដេង
-ដូងទុំ ។
វិធីធ្វើ៖ -យកគល់ស្លឹកគ្រៃ ល្មៀត ក្រូចសើច រំដេងមកហាន់ ហើយលាយគ្នា។ របៀបប្រើថ្នាំ -យកថ្នាំគ្រប់មុខកោសលាយចូលគ្នា
-យកមកលីញអោយឆ្អិន -បរិភោគរាល់ថ្ងៃរហូតបាត់លឿងភ្នែក និងលឿងសាច់។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ អត្ថបទដោយ៖ អ៊ាង សុផល្លែត