អស្ចារ្យមែន! ស្លឹកម្រុំ និងខ្ញីបញ្ចូលគ្នា បានជាឱសថធម្មជាតិព្យាបាលជំងឺជាច្រើន
ស្លឹកម្រុំ និងខ្ញី ត្រូវបានគេប្រើប្រឆាំងនឹងជំងឺជាច្រើនយ៉ាងមានប្រសិទ្ធភាព។ នៅពេលយើងលាយរបស់ទាំងពីរមុខនេះចូលគ្នា ជំងឺកាចសាហាវ គឺមិនហ៊ាននៅក្បែរទេ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីវិធីធ្វើនៃការប្រើប្រាស់ និងអត្ថប្រយោជន៍នៃការព្យាបាលរបស់ស្លឹកម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖
គ្រឿងផ្សំ៖
– ខ្ញីស្រស់ ៨៥ក្រាម
– ស្លឹកម្រុំ ១0 សន្លឹក
– ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
– ទឹកឆ្អិន ៤កែវ (មួយកែវចំណុះ ២០០មីលីលីត្រ)។
វិធីធ្វើ៖
១. លាងខ្ញីអោយស្អាត ហាន់វាជាចំណិតស្តើងៗ
២. ដាក់ឆ្នាំងចាក់ទឹក ដាក់ខ្ញីចូល ដាំប្រហែលរយៈពេល ១០នាទី រួចបិទភ្លើង ហើយដាក់ស្លឹកម្រុំចូល រួចទុកចោល ៥នាទី
៣. ពេលរួចរាល់កិនបញ្ចូលគ្នា រួចទទួលទានបានហើយ។ ប្រសិនបើអ្នកចង់បន្ថែមជាតិផ្អែម ដាក់ទឹកឃ្មុំចូល។
ទទួលទានរៀងរាល់ព្រឹក ហើយក៏ដូចជាមុនពេលចូលគេងផងដែរ។
អត្ថប្រយោជន៍ស្លឹកម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖
– បំបាត់រលាកសន្លាក់ឆ្អឹង
– បញ្ចុះកម្រិតកូឡេស្ដេរ៉ុល
– បំបាត់ឈឺក្បាល
– បង្ការដំបៅក្រពះ និងល្អសម្រាប់អ្នកដំបៅក្រពះ
– ការពារថ្លើមមិនឱ្យខូច
– បំបាត់ស្លេកស្លាំង
– បំបាត់ហត់ អស់កម្លាំងល្ហិតល្ហៃ ពេលធ្វើដំណើរផ្លូវវែងឆ្ងាយ
– បន្ធូរបន្ថយការក្អួតគ្រប់អ្នកជំងឺមហារីក
– បំបាត់វិលមុខ សម្រាប់ស្ដ្រីមានគភ៌
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។