ត្រឡាចពិតជាមានគុណប្រយោជន៏អស្ចារ្យមែន ដែលជាឱសថព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព!
ណារ៉ា
-
រុក្ខជាតិ ៖ ត្រឡាច
ផ្នែកប្រើប្រាស់ ៖ ប្រើសំបកផ្លែទុំ គ្រាប់ សាច់ ឫស។ កន្លែងដាំដុះ ៖ ដាំជាចំការ ឬដាំអោយវារឡើងទ្រើង នៅក្បែរផ្ទះ ដើម្បីធ្វើជាបន្លែ។ រសជាតិ ៖ មានជាតិផ្អែម ធាតុត្រជាក់ គ្មានជាតិពុល។  
ការព្យាបាល​ ៖ – ត្រឡាចទាំងមូល ព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់។  
– សំបកផ្លែទុំ ព្យាបាលរលាកប្លោកនោម និងហើម។ – គ្រាប់លីង ព្យាបាលក្អក ពស់ចឹក កើតពិស ព្រូន។ – ស្លឹក លាងអោយស្អាត បុកអោយម៉ត់ លាយទឹកខ្មេះ បិតព្យាបាលពិសកើតនៅចុងម្រាម។ – ឫស ដាំទឹកហូបព្យាបាលអុតស្វាយ។  
កំរិត និងរបៀបប្រើ ៖ – សំបកផ្លែទុំស្ងួត ១៥-៣០ក្រាម។ – គ្រាប់ទុំស្ងួត ១០-២៥ក្រាម ដាំទឹកហូប។ – ឫស ១៥-៣០ក្រាម ដាំទឹកហូប។​  
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ