មិនគួរឱ្យជឿ! សម្រងជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព
ផ្នែកប្រើប្រាស់៖ ប្រើគ្រាប់ទុំ។ ពេលទុំមានពណ៌ត្នោត រាងរៀវសងខាង ប្រវែងពី ១៨-២៨មម មានក្រឡាជ្រីវជ្រួញ។
សមាសធាតុគីមី៖ សាច់គ្រាប់ ៣៥% សំបកគ្រាប់ ៦៥%
– ក្នុងសាច់មានជាតិប្រេង ២,៩៨% និងម្សៅ Sterculine bassorine
– សំបកគ្រាប់មាន ១% ជាតិប្រេង ៥៩% bassorine ជាតិរំអិល និង Tanine
– ស្ករនៅក្នុងគ្រាប់មាន galactose pentose និង Arabinose
ព្យាបាល៖ ជម្ងឺក្តៅក្នុង ក្អកឈឺបំពង់ក ស្អកក ឈឺភ្នែក ឈឺធេ្មញ បត់ជើងតូចចេញឈាម។
កំរិតប្រើ៖ ៥ ទៅ ១០ក្រាម ក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។