មិនដឹងនិយាយយ៉ាងមិច អាឪថោកទាប!!! ចាប់រំលោភកូនស្រីខ្លួនឯង២នាក់ ជាច្រើនលើកច្រើនសារ រហូតដល់បែកការណ៍ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
-

កណ្តាលៈ កាលពីវេលាម៉ោង៨ៈ០០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅ​ក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ជា​ឪពុកមានឈ្មោះផុន សុធា អាយុ ២៩ឆ្នាំ បានធ្វើសកម្មភាព ចាប់រំលោភកុមារី អនីតិជនអាយុក្រោម១៥ឆ្នាំ ២នាក់ ត្រូវជាកូនបង្កើត។ ម្នាក់អាយុ១៤ឆ្នាំ​ និងម្នាក់ទៀត​អាយុ​៨ឆ្នាំ ជាសិស្សថ្នាក់ទី២​ និងម្ដាយមានឈ្មោះ ម៉ឺម វ៉ាន់ឌី អាយុ ៣២ឆ្នាំ (កម្មការិនី) អ្នកទាំង២ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

បើតាមការរៀបរាប់របស់សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះផុន សុធា បានរួមភេទជាមួយឈ្មោះ ម ល ណ និងឈ្មោះស ធ ស នជាច្រើនលើកមកហើយ។ លុះនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ៈ០០នាទីយប់ ឈ្មោះម ល ណ បានមកមើលទូរទស្សន៍ ជាមួយឈ្មោះស ធ ស ន នៅផ្ទះរបស់ឈ្មោះផុន សុធា ពេលនោះឈ្មោះផុន សុធា បានយកដៃច្របាច់ប្រដាប់ភេទឈ្មោះម ល ណ រួចហើយឈ្មោះល ណ មកដេកផ្ទះខ្លួនវិញ។ លុះព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ទើបមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថា ឈ្មោះផុន សុធា មានសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះខាងលើ ។
​ពេលទទួលបានព័ត៍មាននេះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិល សហការជាមួយកម្លាំងអន្ដរាគមន៍នគរបាលស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ។ ​នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះផុន សុធា សារភាពថា ខ្លួនធ្លាប់បានរួមភេទជាមួយកូនបង្កើតឈ្មោះស ធ ស ន បានចំនួន ៣លើក នៅពេលរសៀលគឺលើកទី១.នៅឆ្នាំ២០១៧ គ្រាន់តែអោប លើកទី២.នៅថ្ងៃមិនចាំ ខែ២ ឆ្នាំ២០១៨ ​ទី៣.នៅថ្ងៃទី១០.៨. ២០១៨ រួមភេទដូចលើកទី២ផងដែរ។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី ៕ ​