ល្បីបាត់ចែ!!! នារីស្រស់ស្អាតវ័យក្មេងម្នាក់ អាយុប្រហែល២០ឆ្នាំជាង បើករថយន្តឡិចស៊ីស៤៧០មួយគ្រឿង ដោយថយរថយន្តលឿនពេកជាន់ហ្វាងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ២គ្រឿង នឹងបែកធុងសំរាមចំនួនមួយ តែព្យាយាមរត់គេច ក៏ត្រូវបានសន្តិសុខនៅកោះពេជ្យឃាត់ជាប់
-

ភ្នំពេញៈ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម្តុំកន្លែងក្មេងលេង កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នារីស្រស់ស្អាតវ័យក្មេងម្នាក់ អាយុប្រហែល២០ឆ្នាំជាង បើករថយន្តឡិចស៊ីស៤៧០មួយគ្រឿង ពណ៌ខ្មៅ ដោយថយរថយន្តលឿនពេកជាន់ហ្វាងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ២គ្រឿង នឹងបែកធុងសំរាមចំនួនមួយ តែព្យាយាមរត់គេច ក៏ត្រូវបានសន្តិសុខនៅកោះពេជ្យឃាត់ជាប់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យប្រហែលជា២០ឆ្នាំជាងរូបនេះ បើករថយន្តម៉ាកឡិចស៊ីសអិលអិច៤៧០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-8768 បានបើកថយក្រោយម្តុំកន្លែងក្មេងលេងកោះពេជ្រ មកក្នុងល្បឿនលឿនពេកក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងដែរគេចតនៅមុខហាងហូបអីបណ្តាលឲ្យដួល ហើយបុកធុងសំរាមបែក១ធុងបន្តិចបន្តួចសោះ តែមិនព្រមដោះស្រាយ បែរជាព្យាយាមបើករត់គេចខ្លួនពីកន្លែងកើតហេតុ លុះដល់ចំណុចស្ពាននាគភ្លោះសន្តិសុខក៏បិទបារ៉ាស់ឃាត់បាន ទាំងរថយន្តនិងតៃកុង ហើយពេលសារព័ត៌មានបានមកដល់ច្រើនពេក ក៏ព្រមសងសំណងទៅខាងភាគីម៉ូតូ នឹងធុងសំរាមមួយនោះចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
ក្រោយពេលសងសំណងរួចហើយព្រមព្រៀងទាំងសងខាងហើយ សន្តិសុខកោះពេជ្រក៏ព្រមឲ្យខាងរថយន្តបើកចេញទៅដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕