នៅចាំគាត់បានទេ...ប្អូនប្រុសកតញ្ញូ ខំប្រឹងជិះកង់ ពីភ្នំពេញ ដល់កំពង់ចាម ដើម្បីទៅមើលម្តាយឈឺនោះ បានរំលេចសារ អំពាវនាវដល់សប្បុរសជន សូមជួយដល់អ៊ុំម្នាក់ដែលមានជំងឺដាច់សរសៃឈាម ពុំមានលុយដើម្បីធ្វើការព្យាបាល...
-

ភ្នំពេញ៖ កាលពីប៉ុន្មានខែមុន ពុកម៉ែ បងប្អូន ពិតជាបានឃើញហើយថា កូនប្រុសកតញ្ញូម្នាក់ គ្រាន់តែលឺដំណឹងថា ម្តាយខ្លួនចូលមន្ទីរពេទ្យភ្លាម ខំប្រឹងជិះកង់ពីភ្នំពេញ រហូតដល់កំពុងចាម ដើម្បីទៅមើលថែអ្នកម្តាយ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សន្តានចិត្តនិងភាពកតញ្ញូ របស់ប្អូនប្រុសធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានក្តីរំភើប និងត្រេចអរជំនួសម្តាយដែលមានកូនប្រុសកតញ្ញូបែបនេះ។ ក្រោយពីមើលថែអ្នកម្តាយបានយ៉ាងល្អហើយនោះ កូនប្រុសកតញ្ញូរូបនេះ ក៏មិនអាចនៅស្ងៀមបាន ពេលឃើញអ៊ុំប្រុសម្នាក់ដេកឈឺនឹងកន្ទេល ដោយប្អូនប្រុសបានសរសេរសារមួយនៅលើបណ្តាញសង្គមរបស់ប្អូនប្រុសដើម្បីរកជំនួយជួយដល់លោកតា ដែលកំពុងតែឈឺនោះ។ ឃ្លាយ៉ាងខ្លីដែលបានសរសេរភ្ជាប់នឹងសារនោះ មានន័យថា៖

"សួស្ដីបងប្អូនក្នុងសង្គមហ្វេសប៊ុកទាំងក្នុងនិងក្រៅប្រទេសទាំងអស់។ អ៊ុំប្រុសគាត់បានពឹងខ្ញុំជួយរកជំនួយដើម្បីមើលជំងឺដា​ច់​ស​រ​សៃឈាមសូមសប្បុរសជនជួយគាត់ផងលេខខ្ញុំ 0969326916"
ប្រភព៖ Kea Pros Good Son