ល្អខ្លាំងណាស់ មិនត្រឹមតែស្រស់ស្អាតទេ នៅមានទឹកចិត្តល្អទៀត!!! នារីស្រស់ស្អាតម្នាក់ ដែលមានចិត្តធម៌បានជិះរថយន្តស្វែងរក បងស្រីម្នាក់ និងកូនរបស់គាត់យ៉ាងយូរ ដើម្បីចែករំលែកការជួយក្នុងនាមជាខ្មែរដូចគ្នា....(មានវីដេអូ)
-

ល្អខ្លាំងណាស់ មិនត្រឹមតែស្រស់ស្អាតទេ នៅមានទឹកចិត្តល្អទៀត ជាការពិតណាស់ ការជួយដល់អ្នកដែលជួបការលំបាកក្នុងជីវិតជាងយើង មិនត្រឹមតែធ្វើឲ្យអ្នកសប្បាយចិត្តទេនៅ នៅជួយធ្វើអ្នកយល់ថាជីវិតមនុស្សម្នាក់ៗរស់នៅសព្វថ្ងៃនេះមិនមែន សុខស្រួលទាំងនោះទេ។ ទោះការជួយមិនបានច្រើន ឬត្រឹមតែអង្គរមួយកំប៉ុង បាយមួយពេល ក៏ចាត់ទុកថាជាទឹកចិត្តណាស់ទៅហើយ។

ជាក់ស្តែង នារីស្រស់ស្អាតម្នាក់ ដែលមានចិត្តធម៌បានជិះរថយន្តស្វែងរក បងស្រីម្នាក់ និងកូនរបស់គាត់យ៉ាងយូរ ដើម្បីបានចែករំលែកការជួយ មានដូចជា ខោអាវ ទឹកដោះគោកូន និងថវិការរបស់គាត់ផ្ទាល់ និងប្អូនស្រីរបស់គាត់។ ទីបំផុត នារីស្រស់ស្អាតថែមទាំងចិត្តល្អ បានរកឃើញម្តាយ និងកូនស្រី ដែលដើរសុំទានគេតាមផ្លូវនោះមែន ដោយអ្នកនាងបានបង្ហោះសាររៀបរាប់ថា:
"រកទំរាំបានជួប គាត់ប្តូរកន្លែង ពីមុនគាត់ធ្លាប់ជួបខ្ញុំហើយសុំខោអាវអោយកូន ខ្ញុំក៏ប្រាប់ថាមានពេលនឹងយកអោយ តែជិតមួយខែហើយរវល់ទើបមានពេលយកទៅអោយតែគាត់មិននៅកន្លែងដែលធ្លាប់ជួបពីមុនទេ ជិះរកគិតថាមិនបានជួបទេ សំណាងបានឃើញនៅអង្គុយមុខសាលា ខ្ញុំមិនមែនជាអ្នកមាន តែគ្រាន់តែជួយធ្វើបុណ្យខ្លះ ទានខ្លះ តាមដែលអាចធ្វើទៅបាន លុយបន្តិចបន្ទួចមិនច្រើនទេ គ្រាន់តែជួយបានមួយរយះតូច អាណិតតែក្មេងតូចប៉ុណ្ណោះ យប់ហើយមិនដឹងបាយទឹកនៅឯណា ? តែក៏សប្បាយចិត្តដែលបានយករបស់ដែលគាត់ធ្លាប់សុំយកទៅអោយ ? អគុណដល់អូន Dima Ma II រកសុីមានបានណាអូន ?" ៕