ជួយស៊ែរ ឲ្បបងៗម៉ូតូឌុបបានដឹងផង!!! បងប្អូន អ្នករត់ម៉ូតូឌុប មានម៉ូតូល្អៗ មេត្តាប្រុងប្រយ័ត្នផង ចាក់ប្លន់ទាំងកណ្ដាលថ្ងៃតែម្ដង សាហាវណាស់
ភ្នំពេញៈ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីបុរស រងគ្រោះបានអោយដឹងថា មុនពេលកើហេតុ មានបុរសម្នាក់ ជាជនសង្ស័យ បានហៅខ្លួនអោយឌុបពីម្តុំរោងចក្រ SL ផ្លូវ៣៧១ ខណ្ឌមានជ័យ ឆ្ពោះឡើងមកតាមបណ្តោយផ្លូវ៦០ម៉ែត្រ មកខណ្ឌដង្កោក្នុងតម្លៃ ១៥០០០រៀល ខណៈរូបគាត់ឌុប មកដល់កន្លែងកើតហេតុ ដែលជាទីតាំងស្ងាត់ផងនោះ ស្រាប់តែជនសង្ស័យ បានដកកូន កាំបិតចុងស្រួច ភ្ជង់អោយឈប់ ដើម្បីប្លន់យកម៉ូតូ ប៉ុន្តែពេលនោះគាត់មិនបានឈប់ម៉ូតូទេ ក៏ព្យាយាមជិះម៉ូតូគេចតែត្រូវជនសង្ស័យ ចាក់មួយកាបិតស្មាបណ្តាល អោយដួលម៉ូតូ គាត់ក៏ស្រែកឆោមឡោធ្វើអោយផ្អើល អ្នកដំណើរនឹង ប្រជាពលរដ្ឋជិតនោះជួយអន្តរាគមន៍ ភ្លាមៗជនសង្ស័យភ័យ ក៏បានរត់ចូលទៅ ក្នុងព្រៃបាត់ស្រមោលតែម្តង។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។