ខណៈពេលដែលតុលាការមិនទាន់ផ្តល់ភាពយុត្តិធម៏ ស្រាប់តែ កញ្ញា វ៉ាន់ នីឡា ពោលពាក្យថា ចង់ខាំអណ្តាតខ្លួនឯងឲ្យស្លាប់....
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់ កញ្ញា សុខ ចិន្តា ហៅថា វ៉ាន់​ នីឡា​ ទើបតែឡើងតុលាការ ដើម្បីតតាំងយកយុត្តិធម៏ក្នុងនាម នាងជាស្រីម្នាក់ ដែលត្រូវអតីតសង្សាទម្លាយរូបអាក្រាត ពេញបណ្តាញសង្គម។ បន្ទាប់ពីរូបអាក្រាតត្រូវបានអតីតសង្សាទំលាយជាសាធារណៈហើយនោះ កញ្ញា ហាក់មានការពិបាកចិត្តយ៉ាងខ្លាំង រាល់ថ្ងៃដូចរស់នៅក្នុងភាពងងឹត យល់តែសុបិន្តអាក្រក់គ្មានថ្ងៃណាដែលនាងបានគេងលក់ស្រួលខ្លួនម្តងណា។ ទន្ទឹមនឹងភាព ហើយត្រូវរងភាពអាម៉ាស់ម្តងជាពីរដង ព្រោះតែតុលាការមិនទាន់ផ្តល់ភាពយុត្តិធម៏ឲ្យនោះ ស្រាប់តែពេលនេះ នាងបានរំលេចសារយ៉ាងខ្លីថា "ចង់ខាំអណ្តាតខ្លួនឯងឲ្យស្លាប់"។

ជាក់ស្តែងនៅលើបណ្តាញសង្គមរបស់កញ្ញា បានលើកឡើងថា "អារម្មណ៍សប្បាយចិត្តត្រេកអរចង់ខាំអណ្តាតខ្លួនឯងអោយស្លាប់ពេលដែលឃើញមិត្តភក្តិការចោល ?"។ យ៉ាងណាមិិញ ក៏មានអ្នកគាំទ្រក៏ជាច្រើន ហាក់មិនសប្បាយចិត្ត និងសូមអង្វរឲ្យតុលាការជួយរកយុត្តិធម៏ជូននាងផង។
ដោយ៖ និមល ប្រភព​៖ vanillaphleng