នេះសុទ្ធតែជាលោកហើយ!!! ខឹងចិត្តទារលុយថ្លៃ ធ្វើទូបុកល្ហុង៥មឺុនមិនបាន ពីប្អូនស្រី ទាញដុំឥដ្ឋគុបផ្ទះឪពុក ខ្ទេចគ្មានសល់
កណ្តាលៈ កាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ សេង អុល ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរកសិករ (ត្រូវជាឪពុក) ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ បានប្ដឹងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនា មានឈ្មោះអុល វុទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកត្រី មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កើតជនរងគ្រោះ)។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។