កាន់តែផ្ដេសផ្ដាសអស់ហើយ ក្មេងៗឥឡូវ!!! នៅក្មេងសោះតែចិត្តខ្លាំងមែន ហ៊ានធ្វើចោរកាច់កម៉ូូតូ ហើយនៅសម្តីឈ្លើយដាក់គេទៀត ត្រូវប្រជាពលរដ្ឋចាប់បាន ផ្អើលទាំងយប់ នៅទួលសង្កែ.....(មានវីដេអូ)
-

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ប្រជាពលរដ្ឋព្រួតគ្នាចាប់បានចោរវ័យក្មេង (សង្ស័យបែកថ្នាំ) រួមទាំងវត្ថុតាង ដែលប្រេីប្រាស់សំរាប់កាច់កម៉ូូតូ និងគាស់ទូមាស នៅផ្សារតូច ទួលសង្កែ។ តាមរយៈវីដេអូ ចោរវ័យក្មេងម្នាក់ បានស្រែកយំ សុំកុំឲ្យចាប់ដៃគេខ្លាំងៗពេក ប៉ុន្តែប្រជាពលរដ្ឋហាក់ដូចជាមិនមានការអាណិតឡើយ ដោយសារតែចោរវ័យក្មេងរូបនេះ ហាក់មានចរិកកាចសាហាវ និងការនិយាយស្តីឈ្លើយទៀត ទើបត្រូវបានបងប្រុសម្នាក់ទះមួយដៃពេញកណ្តាលមុខតែម្តង ព្រោះទ្រាំនិងសម្តីរបស់ក្មេងនេះមិនបាន។ បើចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕