ប្រហែលជាគាត់​ ជាគ្រូប​ង្រៀ​ន រៀន​ចេះដឹង​ជ្រុល​ល្អពេក បានទៅដល់ថ្នាក់ វ៉ៃប្រពន្ធសន្លប់​ស្ដូកស្ដឹងបែបនេះ
-

ពោធិ៍សាត់ៈ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បុរស​ម្នាក់មានឈ្មោះ ស រ៉េត អាយុ៤៥ឆ្នាំ មុខរបរ​ជាប​ង្រៀ​ន រៀន​ចេះដឹង​ជ្រុល​ពេក ទៅជា​ប្រព្រឹត្តតែ​អំពើ​ដែល​សង្គម​កំពុងតែ​ស្អប់ខ្ពើម គឺ​អំពើហិង្សា​វាយ​ទៅលើ​ប្រពន្ធ​ខ្លួនឯង​ ឈ្មោះ ហែម ស៊ីន អាយុ៣៧ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​សន្លប់​ស្ដូកស្ដឹង ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ភ្លាមៗ ចំណែក​ប្ដី ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ផងដែរ៕