បងប្រុសម្នាក់ ផ្ងើរសារទៅលោក ប្រធានមន្ទីរពេទ្យខេត្តសៀមរាប សូមលោកមេត្តា រៀបចំរបៀបរៀបរយឡើងវិញផង ព្រោះឃើញច្បាស់លាស់ជាងគេ គឺបង់លុយនឹងម៉ង...មានបងប្អូនណាធ្លាប់ជួបប្រទះរឿងដូចបងប្រុសដែរទេ!!
នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nay N NG បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា ៖ "កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាប្រហែលជា ម៉ោងប្រាំបី ០៨និង២០ព្រឹកមិញនេះខ្ញុំបាទឈ្មោះ ណៃ ណក់ បាន មានជំងឺ ឈឺម្រាមដៃ កូនដៃ។ ខ្ញុំបាទបានទៅពេទ្យ ធំ ពេទ្យបង្អែកខេត្តសៀមរាប។ ជាមន្ទីរ យ៉ាប់ ហើយគ្មានរបៀបរៀបរយសោះ តែម្តង។ ក្រែងថាមន្ទីរពេទ្យមានតួនាទី សង្គ្រោះ និងពិនិត្យ ព្យាបាលអ្នកជំងឺ មែនទេ ចុះហេតុអ្វីក៏ខុសរបៀបទាំងស្រុងចឹង យ៉ាប់ នោះយ៉ាប់!!! ពិបាកភ្នែកមើលណាស់ គ្មាន ពេទ្យណាម្នាក់ មក ព្រឹក្សា យោបល់ជាមួយអ្នក ជំងឺឡើយ ។ ចំណែកឯ គ្រូពេទ្យ វិញសំដី មិនសូវ ពិរោះ ទាល់តែសោះ ។ អ្នករងរបួស និងជំងឺ រអ៊ូគ្រប់គ្នា ថាគ្មានរបៀប ហើយសំដី អាក្រក់ៗ ទៀត។ បើដូច្នេះតើរវាងក្រុម អ្នក ជំងឺ និងក្រុមគ្រូពេទ្យ ត្រូវតែរៀបចំ អោយមានរបៀបឡើងវិញផងណា៎" ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។