វីដេអូ កាមេរ៉ាសុវត្ថិភាព ថតជាប់សកម្មភាព ចោរចូលប្លន់នៅក្នុងធនាគារឥណ្តូឆៃណា RHB ទាំងកណ្តាលថ្ងៃ ស្ថិតនៅទល់មុខសកលវិទ្យាស្ថានគណនេយ្យវណ្ណដា.....(មានវីដេអូ)
-

នៅវេលាម៉ោងប្រមាណជា១រសៀលថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមចោរមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារឥណ្តូឆៃណា RHB ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតនៅជាមួយអគារវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ បើតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រុមជនសង្ស័យបានជិះម៉ូតូពីរគ្រឿង ដោយពាក់ម៉ាស់បិទមុខជិត បានចុះទៅភ្ជង់សន្តិសុខ និងចូលទៅគំរាមបុគ្គលិកធនាគារ និងប្រមូលយកលុយតែម្តង។ ទោះជាយ៉ាងណាក្រុមចោរ សមត្ថកិច្ចមិនទាន់បានវែកមុខនៅឡើយទេ ប៉ុន្តែ​សមត្ថកិច្ចបានបង្ហាញវីដេអូពីកាមេរ៉ាសុវត្ថិភាពហើយ។ ការចូលប្លន់នៅក្នុងធនាគារឥណ្តូឆៃណា RHB ទាំងកណ្តាលថ្ងៃពីសំណាក់ក្រុមចោរប្រដាប់អាវុធប្រមាណ៥នាក់នេះ កំពុងបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ​ ហើយករណីប្លន់នេះយកលុយអស់ប្រមាណ១០ម៉ឹនដុល្លារ ៕