ចូលរោងផឹកសុី ហៅសាច់ពិសេសមកក្លែម ប៉ះចំឆ្កែកាច់ មានអីមើលមុខគ្នាចុះឡើងៗ ទ្រាំលែងបានវ៉ៃប្រាវ ប៉ូលីសចាប់ដាក់ខ្នោះ៥នាក់ ផ្អើលប្រជាពលរដ្ឋទាំងយប់
ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦ៈ២០នាទី ព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចកន្លែងផឹកសុី លក់សាច់ពិសេស (ឆ្កែ) ក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ មានករណីហិង្សាមួយ ដោយមានទំនាសផ្ដើមចេញ ពីក្នុងហាងផឹកសុី និងលក់សាច់ពិសេស (ឆ្កែ) មួយកន្លែង ដោយក្រុមភាគ្គីម្ខាងមានគ្នាចំនួន ៤នាក់ បន្តិចក្រោយមក ក៏មានភាគ្គីម្ខាងទៀតចូលមកអង្គុយតុក្បែរគ្នា មិនទាន់តែបានផឹកសុីផង ស្រាប់តែមើលមុខគ្នាចុះឡើងៗ ក៏កើតទំនាសដេញវាយគ្នាពេញផ្លូវសាធារណៈតែម្ដង។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។