ទឹកដៃល្អឆក់ខ្សែ.ក បានសំរេច តែរត់គេចមិនបានសំរេច ត្រូវមហាជនវ៉ៃប៉ោងមុខ
ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវចុះពីស្ពាន៧មករា លើដងផ្លូវកម្ពុជាក្រោម ក្រុមទី២៥ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់មានឈ្មោះ សឿន ស៊ីណេង ហៅណេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បានធ្វើសកម្មភាពឆក់ខ្សែ.ក ស្ត្រីរងគ្រោះមា្នក់មានឈ្មោះ យក់ ចន្ធូ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។