បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដុតបំផ្លាញចោលទំនិញខូចគុណភាពចម្រុះចំនួន១០៣៣គីឡូក្រាមនេះ គឺយើងធ្វើការដកហូតបាននៅតាមសាលារៀន តាមផ្សារនានានៅក្នុងខេត្តបន្ទាយមានជ័យ អំឡុងខែ៧ដើម ឆ្នាំ២០១៨ ក្រោមកិច្ចសហការរបស់មន្ត្រី សាខាកាំកុងត្រូល ជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ទីរពាណិជ្ជកម្មខេត្ត ដោយធ្វើការត្រួតពិនិត្យឆែកឆេរ និង រកឃើញទៅលើអាជីវករលក់ដូរនៅផ្សារ និងនៅតាមផ្ទះ ហើយបានធ្វើការអប់រំនិងប្រមូលយកមករក្សាទុក និងបានយកដុតកម្ទេចនៅពេលនេះ។




