យីឪពុកចុង​តិរិច្ឆាន!!!​ ​យក​ដំបង​ទីប​ជ័រ វាយ​ធ្វើបាបកូនអាយុ៥ឆ្នាំ​ ឡើងស្នាមរបួសពេញខ្លួន
-

ភ្នំពេញៈ កាលពីព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ នគរបាល​ប៉ុស្តិ៍​ចោមចៅ២ បានធ្វើការ​ចាប់វាយ​ខ្នោះឪពុកចុង​ចិត្ត​អប្រិយ​ម្នាក់ មានឈ្មោះ យឹម សំណាង អាយុ២៦ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ថ្មគោល២ សង្កាត់​ចោមចៅ២ ស្រុកកំណើត​នៅ​ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង។ បាន​យក​ដំបង​ទីប​ជ័រ វាយ​ធ្វើបាប​កូនអាយុ៥ឆ្នាំ​ បណ្ដាល​ឲ្យ​រងរបួស​ពេញ​ខ្លួន ដែលស្ថិតនៅភូមិ​ថ្មគោល២ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ឪពុកចុង​ខាសលើនេះ ធ្លាប់វាយ​ទៅលើ​កុមារ​រងគ្រោះ​ខាងលើ គឺ​មិនមែន​តែមួយ​លើក​នេះ​ទេ​ គឺមាន​ចំនួន ៣លើក​រួចមកហើយ រួមទាំង​លើក​នេះ​ ដែល​ប្ដី​ចុង​របស់​នាង​ បាន​វាយដំ​ទៅលើ​កូន​របស់ខ្លួន ដោយ​ប្រើប្រាស់​បំពង់​ទីប​ជ័រ វាយម្ដងៗធ្វើ​ឲ្យ​កូន​របស់ខ្លួន​ របួស​ពេញ​ខ្លួន​សា្នកស្នាមរាប់​ខែ ទើប​ធ្វើ​ឲ្យ​នាង​ទប់​អារម្មណ៍​មិនបាន​និង ដាច់ចិត្ត​ប្ដឹង​សមត្ថកិច្ច​ ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​តែម្តង​ ដើម្បី​ឲ្យ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕