រំភើបណាស់...ត្រឹមជាអ្នកដឹកអីវ៉ាន់ឲ្យគេ ស្លៀកតែខោអាវដឹកអីវ៉ាន់ គ្មានពេលសំរាក ដល់ពេលស៊ុបប្រាយភរិយាសុទ្ធតែចិញ្ចៀនពេជ្រ តំលៃឡើងកប់ម៉ង...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ngil Vaddarakalin បានបង្ហោះវីដេអូយ៉ាងរំភើបមួយ ដែលធ្វើឲ្យមហាជនមានក្តីរំភើបជំនួស។ ដូចពាក្យចាស់ថា "ទោះមានប្តីជាអ្នកក្រ ឲ្យតែមានចិត្តល្អ ក្រមិនយូរ" ។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានប្រាប់ថា ប្តីរបស់គ្នា ជាអ្នកដឹកអីវ៉ាន់ឲ្យគេ ពេលខ្លះក៏គេឲ្យលុយធីប ១ម៉ឺនរៀល ពេលខ្លះក៏អត់ តែមិនដឹងថា គាត់លួចសន្សំតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃទី២៣នេះ គាត់(ប្តី) បានកាន់កាដូរមួយមកឲ្យខ្ញុំ ពេលនោះខ្ញុំមិនទាន់បើកមើលនោះទេ ក៏រំភើបបាត់ទៅហើយ ព្រោះថា ទោះបីជាមានតំលៃ ឬគ្មានតំលៃ សម្រាប់មនុស្សដែលស្រលាញ់យើង គេឲ្យមកយើងសុទ្ធតែមានតំលៃទាំងអស់ និងស្រលាញ់កាដូរនោះខ្លាំងណាស់។ អ្វីដែលមិននឹកស្មាន ពេលបើកកាដូរភ្លាម ខ្ញុំអរជាខ្លាំង មិននឹកស្មានថា ជាចិញ្ចៀនពេជ្រដ៏ធំមួយវង់នោះទេ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ថា៖

"? ដេកមិនលក់ទេលោកអឺយ.....ប្តីខ្ញុំចេះរៀនតាមគេមក surprise ប្រពន្ធទាំងយប់ ? ប៉ុន្តែលើកនេះ surprise បែបសាហាវម៉ង? អោយតាប្រាប់ថាស្រលាញ់? គ្រាប់ធំហើយ mention អោយមើលយាយដាក់ប្រពន្ធថាកុំយកឡាន រឺ ផ្ទះ ទៅពាក់លើដៃអត់ល្អទេអូន ទុកលុយទៅ ? គិតមិនដល់ថាហ៊ានទិញអោយសោះ ញ្ចឹងបានម៉ានយប់នឹងយល់សប់ល្អគិតថាមានលាភអីហើយ មែនទែន? ?សុំសរសើរប្តីមួយ ប្តីខ្ញុំមួយថ្ងៃមួយថ្ងៃពាក់តែខោខ្លីនៅហាងពេលខ្លះពាក់ខោខ្លីដឹកអីវ៉ាន់អោយភ្ញៀវទៀតពេលម៉ូតូឌុបអត់ទំនេរស្ទះអីវ៉ាន់ មានម៉ូយខ្ញុំខ្លះហុយលុយធីបអោយគាត់ទៀតពេលមកដល់ហាងគាត់អួតខ្ញុំថា គេអោយលុយធីបគាត់ 10000R ? អត់មានអ្នកនឹកស្មានថាពូម៉ូតូមួយនេះមានលុយទិញពេជ្យ 8.1L អោយប្រពន្ធទេ អ្នកដឹងបានដឹង បងបងម៉ូយកាបូយ នឹងផលិតផល បើឃើញមុខគាត់ដឹកអីវ៉ាន់អោយថ្ងៃក្រោយជួយអោយលុយធីបគាត់អោយច្រើនច្រើនផង?.....ប្តីស្រលាញ់ប្រពន្ធមួយនេះលើសហើយ ? អូមួយទៀតប្រពន្ធសួរថាម្តេចបានហ៊ាទិញពេជ្យធំអោយញ្ចឹង ប្តីខ្ញុំឆ្លើយថាឃើញខ្ញុំ ឈឺពេកងាកទៅពេទ្យងាកទៅពេទ្យ ញ្ចឹងទិញពេជ្យអោយពាក់ប្រហែលបាត់ឈឺ ? សាហាវមែនទិញថ្នាំអោយទេកុំច្រឡំ ?"
មានវីដេអូ៖ ប្រភព៖ Ngil Vaddarakalin​