សិក្សថ្នាក់ទី១១B ចេញពីរៀនអផ្សុក បែកគំនិតនាំគ្នាចេញ ឆក់កាបួបពីស្រ្ដីម្នាក់ ស្រាប់តែជនរងគ្រោះកញ្ឆក់មកវិញ បះជើងធ្លាក់ពីលើម៉ូតូ ចាប់ជាប់ម្នាក់
-

ភ្នំពេញៈ កាលពីវេលាម៉ោង១ៈ៥០នាទី រសៀល​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវ១១L កែងនិង១១១ ក្នុងភូមិពងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ របស់នារីរងគ្រោះមានឈ្មោះ នី ម៉ាឡេង អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិនពងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរ​​តាមផ្លូវ១១១ ដើ​ម្បីទៅទិញផ្លែឈើសែនក្បាលទឹក។

លុះមកដល់ចំណុចកើ​តហេតុ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូមូយគ្រឿងម៉ាក socoopy មកធ្វើ​សម្មភាពឆក់កាបូបលុយគាត់ ពេលនេះគាត់ក៏បានទាញកាបូប​គាត់មកវិញ ស្រាប់តែធ្លាក់យុវជនម្នាក់ មានឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិក្សថ្នាក់ទី១១B ស្នាក់នៅក្នុងភូមិរោងចក្រ សង្លាត់គោកឃ្លាង ខណ្ឌសែនសុខ។ អង្គុយពីក្រោយ ត្រូវបានកម្លាំងប្រជាការពារភូមិ ចាប់បានភ្លាមៗ ប្រគល់​ឲ្យ​សមត្ថកិច្ចភ្នំពេញថ្មី នាំយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់បន្ត។ រីឯជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ ៕