នុះ..! លោកនាយប៉ុស្ដិ៍ផ្សារដើមថ្កូវរវល់សែនក្បាលទឹកភ្លេចខ្លួនបណ្ដោយឲ្យចោរឆក់ខ្សែ.ក ក្បែរប៉ុស្ដិ៍
ភ្នំពេញ៖ ជារៀងរាល់ថ្ងៃហើយដែលមានករណីចោរឆក់ នៅក្នុងទឹកដីខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញនេះ ប៉ុន្ដែជាក់ស្ដែងចោរ២នាក់បានធ្វើសកម្មភាពឆក់ខ្សែកស្ដ្រីម្នាក់ដែលកំពុងដើរមកពីផ្សារទិញម្ហូប ប៉ុន្ដែឆក់មិនបានសម្រេចនោះទេ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២៧១ ក្បែរប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ស្ដ្រីរងគ្រោះមិនបានស្គាល់អត្ដសញ្ញាណនោះទេ គាត់ក៏មិនបានទៅប្ដឹងអីដែរ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។