បន្ទាប់ពីជួបហេតុការណ៍ដ៏តក់ស្លុត ក្រោយត្រូវសមត្ថកិច្ចចាប់ច្រឡំ ស្មានតែជាក្រុមចោរប្លន់ធនាគារនោះ លោក សូត ហឺុម បានបង្ហោះសារខ្លីមួយ និយាយពីអារម្មណ៍ពិត និងប្រាប់ពីដំណឹង នៃការត្រឡប់មកផ្ទះវិញរបស់លោក ដើម្បីឲ្យអ្នកគ្រប់គ្នាឈប់......
-

ក្រោយពីមានករណីប្លន់ធនាគារ អ អេច ប៊ី ឡើងកក្រើក រាជធានីភ្នំពេញ រួចមកសមត្ថកិច្ចបានដុតដៃដុតជើងតាមចាប់ជនសង្ស័យ ៥នាក់ ប្រដាប់ដោយអាវុធខ្ចប់លុយរត់ចេញយ៉ាងរហ័សនោះ ហើយភ្លាមៗនោះសមត្ថកិច្ចក៏ឃាត់ខ្លួនបានយុវជនម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាបក្សពួករបស់ក្រុមចោរប្លន់ទាំងនោះ។

ក្រោយពីសាកសួរ អស់រយះពេលជាច្រើនម៉ោង សមត្ថកិច្ច បានសំរេចចិត្តដោះលែងយុវជនម្នាក់ មានឈ្មោះថា សូត ហ៊ឹម ដែលត្រូវបានគេសង្ស័យថា ជាបក្សពួករបស់ក្រុមចោរប្លន់ទាំងនោះ នៅរសៀលថ្ងៃដដែលនេះ ឲ្យត្រលប់មលផ្ទះវិញហើយ៕
តួយ៉ាង បន្ទាប់ពីជួបហេតុការណ៍ដ៏តក់ស្លុតនេះផងដែរ ម្ចាស់សាមីខ្លួនផ្ទាល់លោក សួត ហឺុម ក៏បានបង្ហោះជាសារខ្លីមួយ នៅលើគណនីហ្វេសប៊ុករបស់លោក និយាយពីអារម្មណ៍ពិត និងប្រាប់ពីដំណឹងនៃការត្រឡប់មកវិញរបស់លោក ដើម្បីឲ្យគ្រប់គ្នាឈប់ព្រួយបារម្ភបន្ត ទៀតផងដែរ។
នៅក្នុងនោះលោក បានសរសេរថា "សួស្តីប្រិយមិត្ត ក្នុងបណ្ដាញ facebook ទាំងអស់អោយបានដឹងថា សម្រាប់ហេតុការណ៍ ដែលបានកើតឡើងចំពោះខ្ញុំនៅក្នុងថ្ងៃនេះ គ្រាន់តែជាកាយល់ច្រឡំតែប៉ុណ្ណោះ ហើយឥឡូវនេះគេបានស៊ើបអង្កេតហើយដែរ ថាខ្ញុំពិតជាមិនបានជាប់ពាក់ព័ន្ធ នឹងករណីនេះមែន"។ មិនតែប៉ុណ្ណោះ លោកក៏ទទួលបានសារ ចូលរួមត្រេកអរ និងការលើកទឹកចិត្តជាច្រើន ពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសាររបស់លោកផងដែរ ៕