លោកផែង វណ្ណៈ សូមគោរពស្នើសុំសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវិធានការណ៍ចំពោះបុគ្គល សន និល អធិការនគរបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលបានជំរិតទារប្រាក់រាស្រ្តីក្រីក្រផង...(មានវីដេអូ)
បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានរៀបរាប់ពីរឿងលំអិត ទាក់ទងនឹងបញ្ហា លោកវរៈសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលបានជំរិតទារប្រាក់ប្រជាកសិករក្រីក្រ ចំនួន ១២០០ ដុល្លារ។ លោកបានធ្វើការឡាយវីដេអូ នៅលើផេក ថា៖
"សូមលោកអធិការយកលុយដែលលោកប្រើអំណាចចាប់ប្រជាកសិករក្រីក្រគ្មានកំហុសជំរឹតទារលុយ ១២០០ ដុល្លារ មកអោយប្រជាកសិករវិញ ។ លោកមិនអាចលេបលុយរាស្ត្រក្រីក្រដែលគ្មានកំហុសបានទេ ។ លោកមានដឹងទេ នៅពេលដែលលោកជំរឹតទារលុយគាត់ជាថ្នូរនឹងការដោះលែងកូនគាត់មកវិញដែលកូនគាត់គ្មានកំហុសអ្វីសោះនោះ គ្រួសារកសិករក្រីក្ររូបនោះបានដើរខ្ចីបុលលុយគេពេញភូមិ ដើម្បីយកមកអោយលោកតាមការគំរាមកំហែង ។ ដូច្នេះលោកត្រូវតែយកលុយដែលលោកជំរឹតពីជនរងគ្រោះយកមកសងជនរងគ្រោះវិញអោយបានគ្រប់ចំនួន ។ បើមិនដូច្នេះទេ យើងខ្ញុំនឹងតស៊ូមតិរហូតទាល់តែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង អគ្គស្នងការនគរបាលជាតិ មានវិធានការណ៍ជាក់លាក់ចំពោះលោកអធិការ សន និល ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះវិញ ។ សូមគោរពស្នើសុំសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវិធានការណ៍ចំពោះបុគ្គល សន និល អធិការនគរបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ផង" ។ មានវីដេអូ៖ មានវីដេអូ៖ ប្រភព៖ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។