រំភើបចិត្ត ជំនួសពួកគាត់!!! ពិតជាអរគុណពួកគាត់ខ្លាំងណាស់ ដែលបានព្យាយាមជួយសង្គ្រោះក្មេងៗ ទាល់ពេលវេលាពីទឹកជំនន់
នៅក្នុងវីដេអូខាងក្រោមនេះ បានបង្ហាញពីគ្រួសារមួយជួបគ្រោះថ្នាក់ ស្ទើរតែផុតជីវិតទៅហើយ។ ដោយសារតែពួកគេបានព្យាយាមគេញចេញពីព្យុះ ដោយមិនអាចគ្រប់គ្រងរថយន្តរបស់ខ្លួនបាន វាបានរអិលធ្លាក់ចុះទៅក្នុងក្រឡាយទឹកដែលមានទឹកជន់លិចយ៉ាងខ្លាំង។ អ្នកបានឃើញហេតុការណ៍នេះបានព្យាយាមជួយសង្រ្គោះពួកគេតាមតែអាចធ្វើបាន ដោយបានព្យាយាមទាញទ្វាឡានដើម្បីជួយសង្គ្រោះជីវិតពួកគេ ទីបំផុតពួកបានយកក្មេងៗចេញបានពីរនាក់។
សុំកោតសសើរនៅទឹកចិត្តរបស់ពួកគាត់ ដែលបានជួយសង្គ្រោះក្មេងៗ អោយរួចពីសេចក្តីស្លាប់។ សំណាងល្អពួកគេនៅដកដង្ហើមនៅឡើយ ជាចុងក្រោយពួកគេនៅតែព្យាយាមម្តងហើយម្តងទៀតដើម្បីទាញឪពុកម្តាយរបស់គេ តែវាស្ទើរតែយឺតពេកទៅហើយ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។