ចំណាស់ៗនិងហើយ មិនចេះធ្វើស្អី ឲ្យមានប្រយោជន៍សោះ!!! សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួន សង្ឃក្លែងក្លាយ​ចំនួន៥នាក់ ដើរបោកប្រាស់ប្រជាជន នៅខេត្ត​ត្បូងឃ្មុំ
-

ត្បូងឃ្មុំៈ កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ជាតិ​លេខ៧ ក្នុងភូមិ​ច្រក​ចំបក់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ​ខេត្ត​ត្បូងឃ្មុំ។ សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួន សង្ឃក្លែងក្លាយ​ចំនួន៥នាក់ ត្រួតពិនិត្យ​និង​ឆែកឆេរ​ទៅលើ រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ១៩៩៨ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-0096 មួយគ្រឿង រកឃើញ​មាន​វត្ថុតាង​មួយចំនួន​រួមមាន បាត​ចំនួន៤ ស្បង់​ចីពរ​លោក​ចំនួន៤ ឆត្រ​ចំនួន៣ និង(ឆាយ​គណៈមហា និកាយ) ផងដែរ។ ​ជនសង្ស័យ​ទាំង៥នាក់នេះ រួម​នឹង​វត្ថុតាង សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់​បន្តទៀត​ ៕