លោកគ្រូ ហ៊ិន រតនា បានធ្វើការវះកាត់ ឆ្អឹងខ្នងរួចរាល់ហើយ តែអ្វីដែលគួរឲ្យបារម្ភនោះ គឺបញ្ហាខ្ទាំសួត និងបែកសាច់ដុំយ៉ាងធ្ងន់ធ្ងរ...
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sirisak Siriphathana បានប្រាប់ឲ្យដឹងថា "ជនរងគ្រោះបានធ្វើការ វះកាត់ឆ្អឺងខ្នងរួចរាល់ត្រូវប្រឈមនឹងបញ្ហាខ្ទាំសួត បែកសាច់ដុំ ធ្ងន់ធ្ងរ "។ នៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះខាងលើក៏បានបន្តទៀតថា "លំហូររបស់ជនជាតិចិនមកកម្ពុជា កិនហើយថយមកបុកទៀតសាហាវពេកហើយ។ បើជាអ្នកវិញ ពេលឃើញមនុស្សជាទីស្រលាញ់ ដេកស្តូកស្តឹងតើអារម្មណ៍អ្នកយ៉ាងណា? បែបនេះខ្ញុំជាបងស្រីស្លុតចិត្តណាស់? វះកាត់ឆ្អឺងខ្នងរួចរាល់ត្រូវប្រឈមនឹងបញ្ហាខ្ទាំសួត បែកសាច់ដុំ ធ្ងន់ធ្ងរ ហូរឈាមឥតឈប់ ពេលនេះមន្ទីរពេទ្យគ្មានសម្ភារៈ នឹងឧបរកណ៍គ្រប់គ្រាន់សម្រាប់ការព្យាបាលទៀតទេ។ ក្រុមគ្រួរសារសម្រេចចិត្តបញ្ជូនទៅព្យាបាលនៅប្រទេសថៃបន្តពេទ្យបំរុងរ៉ាត់នៅរសៀលថ្ងៃ31/8/18 សូមបួងសួងដល់ទេវតានិងវត្ថុសក្ក័សិទ្ធនៅក្នុងលោកជួយប្អូនប្រុសខ្ញុំ???"។












ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។