សូមបានទេត្រឹមតែម្នាក់តែមួយ១ដុល្លារក៏អាចជួយគាត់បាន...ពេលនេះលោកគ្រូ រតនា បានធូរស្រាលបន្តិចហើយ តែអ្វីដែលជាបញ្ហានៅពេលនេះ គឺជាថ្លៃចំណាយលើថ្លៃព្យាបាល ដល់ទៅជាង២ម៉ឺនដុល្លារឯនោះ...
-

ក្រោយពីពេលបញ្ជូនលោកគ្រូ ហ៊ិន រតនា ទៅធ្វើការព្យាបាលនៅប្រទេសថៃនោះ ពេលនេះក៏ទទួលបានដំណឹងល្អហើយ ព្រោះតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Morno Morano II បានប្រាប់ឲ្យដឹងថា "លោករតនា បានធូស្រាលបន្តិចបន្តួច តែអ្វីដែលពិបាកខ្លាំងនៅពេលនេះ គឺថវិការក្នុងការវះកាត់ ក៏ដូចជាការស្នាក់នៅ"។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក Morno Morano II បានបន្តទៀតថា៖

"បើតាមការប្រាប់នូវព័ត៍មានមុននេះពីអ្នកមីងរបស់គាត់ គឺពេលនេះលោករតនា បានធូស្រាលបន្តិចបន្តួចហេីយតែពិបាករឿងប្រាក់កាក់។ មកដល់ពេលនេះគាត់ត្រូវបានចំណាយអស់$20000ជាងហេីយ ថ្លៃសម្រាកព្យាបាលនៅប្រទេសថៃ១យប់ $5000 ថ្លៃយន្តហោះដឹកទៅប្រទេសថៃព្យាបាលអស់ $15000 ថ្លៃសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្ររួមទាំងថ្នាំ១យប់$500អស់ចំនួន៥យប់។រីឯសំណងពីចិនបានត្រឹមតែ$15000តែប៉ុណ្ណោះដើម្បីបញ្ចប់រឿង។បើមិនទទួលមិនដឹងពេលណាបានលុយទេ ព្រោះមនុស្សកំពុងត្រូវការលុយ។ ដូច្នេះសូមមងប្អូនមេត្តាជួយចរិច្ចាគប្រាក់កាក់ដល់រូបគាត់ផង"
ខាងគ្រួសារជនគ្រោះពិតជាត្រូវបងប្អូន ជួយពួកគាត់ខ្លាំងមែនទែន ព្រោះតែការចំណាយខ្លាំងណាស់។
ប្រភព៖ Morno Morano II