បងប្រុសម្នាក់បង្ហោះវីដេអូសូមអំពាវនាវដល់ពុកម៉ែ បងប្អូន បរិច្ចាគថវិការតិចតួចដើម្បីលោក ហ៊ិន រតនា ...(មានវីដេអូ)
-

ក្រោយពីលោកគ្រូបង្ហាត់សត្វសុខន ជួបគ្រោះថ្នាក់ចរាចរណ៍ និងត្រូវចំណាយប្រាក់នៅក្នុងការព្យាបាលយ៉ាងច្រើនផងនោះ ខណៈពេលនេះម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Morno Morano II បានធ្វើការបង្ហោះវីដេអូ ក៏ដូចជាសូមអំពាវនាវដល់ពុក​ម៉ែ បងប្អូន ក៏ដូចជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានស្គាល់លោកគ្រូ ហ៊ិន រតនា សូមមេត្តាជួយដល់លោកគ្រូផង។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសក៏បានរៀបរាប់ទាំងតាំងពីដំបូងរហូតដល់គាត់យកទៅមន្ទីរថៃ"ហើយបងប្រុសក៏បង្ហាញពីអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះមន្ទីរពេទ្យក្នុងស្រុកខ្មែរផងដែរ"។ បងប្រុសក៏បានរៀបរាប់ទៀតថា "សូមបងប្អូនសប្បុរសជនមេត្តាជួយជាថវិការដេីម្បីជួយដល់លោកគ្រូបង្ហាត់សត្វសុខន Hin rattana ដែលត្រូវបានពួកចិនបុកនិងថយកិនផង" និងសូមពុកម៉ែបងប្អូនជួយជាថវិការ ដល់លោកគ្រូផង ដើម្បីជួយដល់គ្រួសារគាត់ទាំងអស់គ្នា។
បងប្រុសបានបន្តទៀតថា "ខ្ញុំបាទសូមអំពាវនាវដល់សប្បុរសជនជាពិសេសសិល្បះករនិងសិល្បះការនីដែលបានស្គាល់ខ្ញុំ សូមមេត្តាជួយចូលរួមចំណែកជាថវិកាបន្តិចបន្តួចដល់រូបគាត់ផង។ ថ្ងៃមិញនេះខ្ញុំបាទនិងសមាជិកក្នុងក្រុម(អ្នកស្រឡាញ់សត្វសុខន) បានប្រមូលនិងប្រគល់ជូនថវិការជូនភរិយាគាត់ចំនួន$505ដែរ តែគាត់ពេលនេះកំពុងត្រៀមយកទៅព្យាបាលបន្តនៅប្រទេសថៃបន្ទាន់ដោយសារតែបញ្ហា ធ្ងន់ធ្ងរ ខ្ទាំសួត បាក់ឆ្អឹងជំនី ដងកាំបិទ និង បែកគ្រាប់ឈាមព័ណ៏ក្រហមដែលត្រូវចំណាយថវិកាសម្រាកព្យាបាលក្នុង១ថ្ងៃ $5000។ដូច្នេះបងប្អូនអាចបរិចាកប្រាក់តាមរយះខ្ញុំបាន"។ TELL: 015820706 & 092208533 or Chat អរគុណ????
សូមទស្សនាវីដេអូរបស់បងប្រុសទាំងអស់គ្នា៖ ប្រភព៖​ Morno Morano II