ទស្សនាវីដេអូហើយ ជួយពិចារណាទាំងអស់គ្នា...រៀបចំអ្នកជំងឺឡើងជិះរថយន្តដើម្បីទៅព្រលានយន្តហោះទៅហើយ តែបែរជាមិនមានការរៀបចំអុកស៊ីសែន ដែលអ្នកជំងឺត្រូវការបំផុតនោះ ឲ្យបានត្រឹមត្រូវ តើនេះជាទំនួលខុសត្រូវរបស់តាបើកឡានសាមុយនឹងឫក៏ជារបស់មន្ទីពេទ្យ?...(មានវីដេអូ)
-

ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែសីហា មានករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យលោកគ្រួបង្ហាត់សត្វសុខន ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា រហូតដល់ក្រៅប្រទសរូបនោះ បានត្រូវរថយន្តរបស់ជនជាតិចិនបុកហើយ ថយក្រោយកិនបន្ថែមទៀត។ ក្រោយពីរងគ្រោះថ្នាក់ហើយក៏បានជនរងគ្រោះទៅមន្ទីរ ដោយសារតែខាងមន្ទីរពុំមានសម្ភារៈគ្រប់គ្រាន់ ក្រុមគ្រួសារក៏បានបញ្ជូនទៅប្រទេសថៃតែម្តង។ នៅមុនពេលបញ្ជូនជនរងគ្រោះឡើងប្រលានយន្តហោះនោះ ត្រូវយកជនរងគ្រោះចេញមន្ទីរពេទ្យ ខណៈពេលបញ្ជូនចេញពីមន្ទីរពេទ្យនោះ ស្រាប់តែមានរឿងដ៏ហួសចិត្តមួយបានកើតឡើង ដោយម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា៖

"សូមមើលវីដេអូដល់ចប់ហើយពិចារណាខ្លួនឯង។ អ្នកជម្ងឺដែលត្រូវជិះរថយន្តសង្រ្គោះបន្ទាន់បញ្ជូនទៅប្រទេសថៃ តែរថយន្តដែលត្រូវបញ្ជូនអ្នកជម្ងឺទៅព្រលានយន្តហោះបែរជាមិនមានការរៀបចំអុកសុីសែនដែលអ្នកជម្ងឺត្រូវការបំផុតនោះអោយបានត្រឹមត្រូវរួចរាល់ទេ ។ ពេទ្យដឹកអ្នកជម្ងឺមកចូលឡានហើយបែជាត្រូវបង្ខំចិត្តដឹកអ្នកជម្ងឺឡើងលើវិញ ។ តើនេះជាទំនួលខុសត្រូវរបស់តាបើកឡានសាមុយនឹងឫក៏ជារបស់មន្ទីពេទ្យ ( កាល់ម៉ែត ) ។ សួរថាបើប៉ះលើសាច់ញាត្តិអ្នកវិញមានអារម្មណ៏យ៉ាងណា?"
មានវីដេអូ៖ ប្រភព៖