សូមបងប្អូនជួយស៊ែរបន្ត ដើម្បីឲ្យដំណឹងនេះ បានទៅដល់ប្អូនប្រុសផង!!! ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ប្រកាសដំណឹងផ្តល់ថវិកា ២លានរៀល ដល់កវីចាប៉ីវ័យក្មេង.....(មានវីដេអូ)
-

វីដេអូមួយ ដែលមានគណនីឈ្មោះថា Soem Sovanna បានបង្ហាញកវីចាប៉ីវ័យក្មេង មិនសរសើរមិនបាន ទាំងទឹកដៃកេសចាប៉ី ទាំងចំណាប់ជួនក៏ល្អ មានទាំងខ្លឹមសារវោហារក្បោះក្បាយបរិយាយយ៉ាងច្បាស់សេចក្តី ន័យគួរដល់ការគិតពិចារណានោះ។ ស្រាប់តែលោកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ប្រកាសថានិងជួយឧបត្ថមគាំទ្រយុវជនខាងលើ ដែលមានចិត្តស្រលាញ់សិល្បៈបុរាណខ្មែរ ដោយលោកឧកញ៉ា ជូនជាទឹកប្រាក់ចំនួន ២លានរៀល។ នេះបើយោងតាមការបង្ហោះសារ នៅក្នុងហ្វេសបុករបស់ លោកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានសរសេរថាៈ ប្អូនប្រុសទាក់ទងមក ការិយាល័យ បុរី ឡេង ណាវ៉ាត់ត្រា មកជួបខ្ញុំមានរង្វាន់ 2 000 000 រៀល។

គួរបញ្ជាក់ថា វីដេអូរបស់យុវជនដែលដេញចាប៉ី និងច្រៀង មានអ្នកចូលទស្សនាជាច្រើន ហើយក៏មានមហាជនសំនូមពរចង់ឲ្យយុវជនម្នាក់នេះបន្តតំណែងថែរក្សា និងអភិរក្សតម្លៃវប្បធម៌ជាតិខ្មែរ ផ្នែក ចាប៉ី ជំនួស លោកតា ប្រាជ្ញ ឈួន ទៀតផង។ សូមបងប្អូនជួយស៊ែរបន្តដើម្បីឲ្យដំណឹងនេះ បានទៅដល់ប្អូនប្រុសខាងលើផង និងសូមទស្សនាវីដេអូខាងក្រោមនេះ
ប្រភពៈ Leng Navatra ឡេង ណាវ៉ាត្រា