ដួង ម៉ានិច ក្នុងរឿងភាគថ្មី លេងជាមួយប្រុសរាប់មិនភ្លេច
ភ្នំពេញៈ តារាស្រីសិចសីុ ដួង ម៉ានិច កំពុងធ្វើឲ្យទស្សនិកជនជាច្រើន ស្ទើរដកដង្ហើមមិនដល់គ្នា ព្រោះតែមានឈុតឆាកឱបរិត ជាមួយតួប្រុសក្មេងចាស់រាប់ភ្លេច នៅក្នុងឈុតឆាកខ្សែភាពយន្តភាគថ្មីមួយរឿង "ភ្លើង" ។ ភាពយន្តភាគរឿង "ភ្លើង" ដែលតារាសម្តែងដួង ម៉ានិច សម្តែងជាតួឯកនេះ គឺជាការផលិតរបស់ផលិតកម្មសាស្ត្រាភាពយន្ត។ ក្នុងឈុតឆាកស្រៀវស្រាវនេះ បាននិយាយអំពីជិវិតរបស់នារីជាសិល្បករផ្នែករបាំម្នាក់ ដែលរងការធ្វើបាបលើរូបរាងកាយទាំងពី បុរស និងនារី។ ក្រៅពីឈុតឆាកឈ្នានីសភាពយន្តនេះ ក៏បានបង្ហាញពីឈុតឆាកស្នេហារោលរាលរបស់ដួងម៉ានិច ជាមួយបុរសជាច្រើនគឺចាប់តាំងពីក្មេងរហូតដល់ចាស់។ ភាពយន្តនេះកំពុងតែទាក់ទាញខ្លាំងពីទស្សនិកជន ក្រោយពីគុណភាពនៃការផលិតភាពយន្តភាគខ្មែរមួយនេះ ស្ថិតនៅក្នុងចំណោមភាពយន្តភាគដែលគេកោតសរសើរខ្លាំងមុនពេលចាក់បញ្ចាំងនោះ។
























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។