ស្វែងយល់ពីបញ្ហានៃអាការៈឈឺក្បាល ដែលលោកអ្នកគួរតែយកចិត្តទុកដាក់!
ណារ៉ា
-

អាការៈឈឺក្បាល គឺតែងតែជួបជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ វាអាចជារឿងតូចតាច តែក៏អាចជារឿងគ្រោះថ្នាក់ដែរ។ អាការៈឈឺក្បាល ជាការឈឺចាប់ត្រង់ផ្នែកក្បាល ដោយពេលខ្លះឈឺខ្លាំងស្ទើរទ្រាំពុំបាន ឬពុំអាចប្រកបរបរការងារបាន។ វាមានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺក្បាល ដែលមូលហេតុទាំងនោះអាចឲ្យយើងដឹងបាន ប្រសិនបើមានការមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។


១.តើបញ្ហាឈឺក្បាលប្រភេទណាដែលអ្នកធ្លាប់ឈឺ?

ការឈឺក្បាលមានច្រើនប្រភេទ និងច្រើនទំរង់ដោយខ្លះមានរយៈពេលខ្លីត្រឹមប៉ុន្មាននាទី និងខ្លះទៀតមាន រយៈពេលវែងដល់រាប់ម៉ោង។


គេចែកការឈឺក្បាលជា ២ប្រភេទធំៗ៖

–ការឈឺក្បាលដោយឯកឯង ដែលមិនរួមផ្សំនឹងជំងឺផ្សេងៗ

–ការឈឺក្បាលបន្ទាប់ពីការប៉ះទង្គិចក្បាលឬជំងឺផ្សេងៗ

 


២.មូលហេតុនៃការឈឺក្បាល

ការឈឺក្បាលមួយចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ធ្ងរ ប៉ុន្តែវាអាចអោយឈឺក្បាលរ៉ាំរ៉ៃដែលយើងជួបជា ញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃដូចជា៖


–ការឈឺក្បាលប្រកាំង

-ការឈឺសរសៃមុខ និងក្បាល

-ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ

-ការធុញថប់ និងការថប់បារម្ភ


ប៉ុន្តែក៏មានការឈឺក្បាលមួយចំនួនបណ្តាលមកពីជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារអោយមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័សដូចជា៖

-ជំងឺរលាកស្រោមខួរក្បាល

-ការហូរឈាមក្នុងស្រោមខួរក្បាល

-ការត្បៀត ឬបែកសរសៃឈាមខួរក្បាល

-ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងខួរក្បាលជាដើម។



៤.តើយើងត្រូវធ្វើដូចម្តេច ប្រសិនបើឈឺក្បាល?

ការព្យាលបាលបញ្ហាឈឺក្បាលមានច្រើនមធ្យោបាយ និងខុសគ្នាទៅតាមមូលហេតុនៃអាការៈឈឺក្បាលនោះ។ មានតែការមកពិគ្រោះ និងពិនិត្យ ជាមួយគ្រូពេទ្យជំនាញតែប៉ុណ្ណោះ ដែលអាចអោយយើងដឹងពីមូលហេតុច្បាស់លាស់ ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

ប្រភព៖ អ៊ាង សុផល្លែត