តាន់ គីមសួរ សរសើរ ឌី សូនីតា ថាជាសិល្បៈករគំរូព្រោះមិននឹកស្មានថាកញ្ញាហ៊ាននិយាយពាក្យទាំងនេះទាល់តែសោះ !
ណារ៉ា
-

បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយពីប្រវត្តិស្នេហារវាងតារាស្រីដ៏ល្បីប្រចាំប្រទេសថៃដែលទើបនឹងរៀបមង្គលការជាមួយកូនកម្លោះវ័យក្មេងថ្មីៗនេះគឺនាង ជេេនី ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសចំនួន១១លើកមកនោះធ្វើអោយតារាខ្មែរកញ្ញា ឌី សុនីតា នៅមិនសុខព្រលះមួយទំហឹងថា៖ «ហឹមមមម.....តារាស្រីថៃឆ្លងកាត់គូរស្នេហ៏ 11 អ្នកទម្រាំបានជួបហើយបានការ។ បើតារាខ្មែរវិញ ដឹងតែស្អ៊ុយឈ្មោះសុះសាច់នាង វីវរ ដាក់ឈ្មោះកាកីអោយទៀត ដៀលម៉ាឆ្ងាញ់ អត់ទាំងទីផ្សារការងារសិល្បះអោយធ្វើទៀតមើលទៅ។ ហើយបើតារាគេមកដល់ស្រុកខ្មែរវិញ idol idol រត់ចង់ជាន់តារាខ្មែរឯងទៀត។ នឹងតារាខ្មែររៀបការត្រឹមត្រូវផងមួយចំនួន មិនមែនដូចតារាគេផង ហើយហ៊ានតែបែកគ្នាខុសមកពីតារាទាំងអស់ ហឹមមមមម... ខ្ជិលយាយ +យាយនេះដាក់អោយតែអ្នកជាន់ឈ្លីសាសន៍ឯងនិងតារាឯងទេចាស។ អត់បានថាអោយហ្វេន ឌីសូនិត្តាទេណា» ។

រឿងនេះដែរធ្វើអោយលោក តាន់ គីមសួរ អ្នកផលិតវីដេអូអប់រំដ៏ល្បីក្នុងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថា កញ្ញា ឌី សូនីតា ហ៊ាននិយាយពាក្យទាំងនេះចេញទាល់តែសោះ ។

លោកបានសរសេររៀបរាប់លើបណ្ដាញសង្គមរបស់លោកថា៖ «សរសើរត្រង់ប្អូនស្រីហ៊ាននិយាយតែម្តង Dy Sonita សិល្បករគំរូ»