មហាកំពូលឈ្មោះ! មួយស្រុកមានមួយ អានឈ្មោះរបស់ពួកគាត់ម្ដងៗ ចង់វិលមុខក្ដៅខ្លួនដោយតែឈ្មោះ...
-

ដាក់ឈ្មោះប្លែកៗអ្នកណាអត់ទ្រាំសើចបាន បើលេងម៉ាក់ៗហ្នឹង។ ឈ្មោះគឺជានាម ដែលសំគាល់លើមនុស្ស វត្ថុ ឬសត្វ។ ពេលកូនកើតមកភ្លាមម្ដាយឪពុកនាំគ្នារកនឹកដាក់ឈ្មោះកូនអោយបានសមរម្យ និងដើម្បីយកយីអ៊ុននៅថ្ងៃមុខ។ បើនិយាយរឿងដាក់ឈ្មោះវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើងម្នាក់ៗ ពេលដាក់ឈ្មោះអោយកូនម្ដងៗក៏នាំគ្នាទៅថ្វាយគ្រូ រកព្រះសង្ឃគុណគូលើករាសីដើម្បីដាក់ឈ្មោះអោយត្រូវ និងមានលាភមានជ័យ។ 

ចម្លែកអីថ្មីៗនេះមានឈ្មោះជាច្រើនត្រូវបានគេយកទៅបង្ហោះលើហ្វេសប៊ុក ប្រាកដណាស់ឈ្មោះអ្នកទាំងអស់នោះពិតជាប្លែកៗ បើអ្នកពុំសូវចេះអក្សទៀតនោះប្រហែលជាអានមិនដាច់ឡើយ។ ឈ្មោះមានដូចជា៖ រឿង សិច, ប៉េ ណូ, រៀល ប៊ុនចុយ, រិត ក្ដិត, ពិយៈភ័ទ្រ ហិរ័ន្យភ័ទរ៍, ឈុន ឌីម៉ីម៉ូណូឌីទ្រីតេត្រាដេកាអ៊ីដ្រាតេ និយាយតាមត្រង់គ្រាន់តែអានឈ្មោះរបស់គាត់ទាំងអស់នេះ រកតែចង់វិលមុខម្ដងៗ។ សូមអានឈ្មោះខាងក្រោមនេះ