រុក្ខជាតិឱសថបុរាណខ្មែរព្យាបាលឈឺសន្លាក់ ឈឺឆ្អឹងឆ្អែង ឈឺចង្កេះ ជួយឃាត់ឈាមរបួស និងរបួសឈ្លើងទាមនិងជំងឺផ្សេងច្រើនទៀត
ណារ៉ា
-

កបនឹងជម្ងឺ៖

-មើម៖ ឈឺសន្លាក់ ឈឺឆ្អឹងឆ្អែង ឈឺចង្កេះ ធ្លាក់ស ជើងគ្មានកំលាំង នោមញឹក រាកនោម ដំបៅរ៉ាំរ៉ៃ។

-រោម៖ ផ្សះរបួស(បុកជាផង់រោយ) ទប់ឈាមដោយឈ្លើងទាម។

-ត្រួយខ្ចី៖ ឃាត់ឈាមរបួស និងរបួសឈ្លើងទាម។

-ស្លឹក៖ ខ្យល់គ។

រុក្ខឱសថ៖ នួនពិសី-ប្រមោញស្វា

ផ្នែកប្រើប្រាស់៖ រោម មើម ។

*ហាមប្រើចំពោះអ្នកដែលមានទឹកនោមលឿងខ្លាំង។

កំរិតប្រើ៖ 10g-25g ស្ងោរផឹកក្នុង១ថ្ងៃ។

ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា ៣

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត