បើដាប់ម្លឹងៗ សួរថាជម្ងឺឯណាហ៊ានមកនៅទៀត ប្រាដកជាដាក់មេព្រូចហើយ...
-

យើងម្នាក់កើតមកសុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលនៃវត្តន៍ជីវិតធំៗចំនួនបួន គឺ កើត ចាស់ ឈឺ ស្លាប់។ ពិតណាស់ពេលយើងមានជម្ងឺឈឺឆ្កាត់ម្ដងៗយើងតែងតែទៅរកគ្រូពេទ្យ ឬគ្រូបុរាណដែលមានបទពិសោធន៍ និងជំនាញដើម្បីធ្វើការព្យាបាល។ បើយើងលើកឡើងពីគ្រូបុរាណវិញ សព្វថ្ងៃនេះពុំសូវមានអ្នកជឿជាក់ប៉ុន្មានទេ ព្រោះត្បិតអីការព្យាបាល និងវិធីការនៃការព្យាបាលរោគរបស់គាត់មានលក្ខណៈបុរាណពេក។

ជាក់ស្ដែងដូចនៅក្នុងវីដេអូនេះមានស្រាប់ គ្រូបុរាណដែរស់នៅប្រទេសឥណ្ឌាមានភាពល្បីល្បាញដោយសារតែការព្យាបាលជំងឺកប់សរសៃដោយប្រើញញួរ និងដែកដាប់ ដើម្បីគាស់សរសៃមកវិញ តាមប្រភពអ្នកជម្ងឺបានបង្ហើបប្រាប់អោយដឹងថា ការព្យាបាលរបស់គាត់មានអ្នកជម្ងឺភាគតិចណាស់ដែលកបនិងការព្យាបាលបែបនេះ ចំណែកឯមួយចំនួនទៀតបន្ទាប់ពីព្យាបាលរួចហើយជម្ងឺក៏ពុំបានធូរស្បើយ ហើយថែមទាំងបន្លែមនូវការឈឺចាប់ដោយសារតែការប្រើប្រាស់ញញួរ និងដែកដាប់របស់គ្រូបុរាណនេះ។ 

សូមទស្សនាវីដេអូខាងក្រោម៖