ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi បាននាំមកនូវបច្ចេកវិទ្យាថតរូប និងការច្នៃប្រឌិតដែលមានគុណភាពខ្ពស់មុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់
សីហា
-

តាមប្រភពព័ត៌មានទទួលបានៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨, ភ្នំពេញ, ប្រទេសកម្ពុជា៖ Xiaomi ដែលជាក្រុមហ៊ុនឈានមុនគេផ្នែកបច្ចេកវិទ្យាសាកលលោក បានប្រកាសចេញនូវស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ជាផ្លូវការនាថ្ងៃនេះក្នុងប្រទេសកម្ពុជា ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើនដើម្បីរីករាយនឹងលក្ខណៈពិសេសបំផុតពីស៊េរីស្មាតហ្វូន Mi 8។

ទាំងអស់នេះបានផុសលេចឡើងតាមរយៈការងាររបស់លោក Claude Monet ដែលជាអ្នកអារម្មណ៍និយមជនជាតិបារាំងដ៏ល្បីល្បាញ ដែលគំនូររបស់លោកមានភាពល្បីរន្ទឺដោយបាននាំមកនូវប្រសិទ្ធភាពនៃពន្លឺលើពណ៌ធម្មជាតិ។ ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មីដែលមានពណ៌ឆ្លុះដូចកញ្ចក់។

លោក Jonh Chen ដែលជានាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនច្រើនជាង ១០០លាន គ្រឿង នៅក្នុងឆ្នាំនេះ ដោយឡែកស៊េរីស្មាតហ្វូន Mi 8 បាននាំចេញសរុបលើសពី ៦លានគ្រឿង ដែលជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងភាពជោគជ័យនេះ។ យើងខ្ញុំមានក្តីរំភើបដែលនាំយកស្មាតហ្វូនស៊េរីទំនើបនេះមកប្រទេសកម្ពុជាមុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់ ។ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងការថតរូបដ៏មានថាមពលរបស់ខ្លួន ស្មាតហ្វូនស៊េរីនេះគឺជាដៃគូដ៏សាកសមសម្រាប់ការអបអរសាទរផ្សេងៗនៅក្នុងរដូវកាលនេះ។

Mi 8 Lite សម្រាប់ការលេងហ្គេម និងការថតរូបដ៏អស្ចារ្យ

បំពាក់មកជាមួយកាមេរ៉ាទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែលបំពាក់លើទូរសព្ទ Mi 8 Lite អាចចាប់យករូបភាពបានច្បាស់បំផុតដែលមិនធ្លាប់មានពីមុន។ នៅក្នុងស្ថានភាពពន្លឺខ្សោយ sensor នឹងប្រើនូវបច្ចេកវិទ្យា Super Pixel ដើម្បីចាប់ច្របាច់នូវព័ត៌មាននៃ pixel 4 ឲ្យក្លាយទៅជា pixel ធំមួយ ធ្វើឲ្យរូបភាពកាន់តែច្បាស់ ជាពិសេសនៅទីតាំងក្នុងអគារ។ ចំណែកឯទូរសព្ទ Mi 8 វិញ នៅខាងក្រោយបានបំពាក់មកជាមួយកាមេរ៉ាភ្លោះដែលប្រើបច្ចេកវិទ្យា AI និងប្រើ sensor Sony IMX363 ជា sensor ចំបងរបស់ខ្លួន ជាងនេះទៅទៀត វាបានភ្ជាប់មកជាមួយ pixel ទំហំធំដល់ទៅ 1.4µm សម្រាប់ចាប់រូបភាពជាមួយសម្លេងតិច និងប្រើនូវមុខងារ Dual Pixel Autofocus ដើម្បីចាប់យកគោលដៅរូបភាពបានលឿន ដែលមិនធ្វើឲ្យអ្នកខកខានក្នុងការចាប់យករូបភាពដែលអ្នកពេញចិត្ត។

Hardware កាមេរ៉ាដែលមានគុណភាពខ្ពស់គឺជាគូរទៅនឹងមុខងារ AI ដែលជាបច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន Xiaomi ហើយរួមផ្សំទៅនឹងជម្រើសថ្មីដែលបានកែច្នៃដើម្បីសម្រេចបាននូវការរចនាដ៏ស៊ីវីល័យ។ ទន្ទឹមនឹងនេះ អេក្រង់របស់ទូរសព្ទ Mi 8 Lite អាចបញ្ចេញនូវពណ៌ផ្សេងៗដែលស៊ីទៅនឹងស្ថានភាពនានានៅពេលថតរូប selfies ដោយចាំងបំភ្លឺមុខជាមួយនឹងពណ៌ដែលត្រូវគ្នាយ៉ាងឆ្លាតវៃ ដើម្បីធ្វើឲ្យការថតរូប selfies កាន់តែស្រស់ស្អាត។

ទូរសព្ទ Mi 8 Lite បានប្រើប្រាស់នូវបន្ទះឈីប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏មានថាមពលរបស់ Qualcomm®។ Mi 8 Lite ក៏បានប្រើនូវមុខងារសម្លេង Mi Sound ថ្មី ជាមួយនឹងការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បីធ្វើឲ្យសម្លេងកាន់តែល្អប្រសើរ។

ទូរសព្ទ Mi 8 Pro បន្ថែមនូវមុខងារ futuristic pressure-sensitive សម្រាប់ដោះសោរអេក្រង់ដោយស្កេនស្នាមម្រាមដៃ

Mi 8 Pro បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្ថែមនូវមុខងារ futuristic pressure-sensitive សម្រាប់ោះសោរអេក្រង់ដោយស្កេនម្រាមដៃ។ វាមានលក្ខណៈខុសពីបច្ចេកវិទ្យាដោះសោរអេក្រង់ដោយស្កេនម្រាមដៃដទៃទៀត ដែលត្រូចំណាយថាមពលដោយផ្តិតម្រាមដៃទៅនឹងកញ្ចក់ឲ្យជាប់ ដើម្បីមើលថា ថាតើម្រាមដៃបានស្កេនជាប់រឺនៅ។ ប៉ុន្តែសម្រាប់ pressure sensor វិញ គឺដោយគ្រាន់តែចុចបើកដំណើរការនៃមុខងារនោះ ហើយដាក់ម្រាមដៃលើអេក្រង់ វាគឺដំណើរការយ៉ាងលឿន និងកាត់បន្ថយថាមពលទៀតផង។

មកដល់ប្រទេសកម្ពុជាឆាប់ៗនេះ

ទូរសព្ទ Mi 8 Lite and Mi 8 Pro នឹងដាក់លក់នៅថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ ។ ជាចុងក្រោយទូរសព្ទ Mi 8 Lite មានជម្រើស ២ ពណ៌ គឺពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ ២៥៩ដុល្លារ និង 6GB + 128GB តម្លៃ ២៩៩ដុល្លារ។ ដោយឡែក ទូរសព្ទ Mi 8 Pro មានតែមួយពណ៌គត់ គឺពណ៌ Transparent Titanium និងមានតែ 1 version ប៉ុណ្ណោះគឺ 8GB + 128GB តម្លៃ ៥៩៩ដុល្លារ។