ខ្ទឹមខ្មៅ លេចធ្លោលបំផុតបើប្រៀបនឹងខ្ទឹមធម្មតា មានប្រសិទ្ធភាពរារាំងកោសិកាមហារីក ព្រោះខ្ទឹមខ្មៅផ្ទុកសារជាតិបង្ការប្រឆាំងមហារីក និងប្រឆាំងអុកស៊ីតកម្ម។
ខ្ទឹមខ្មៅ ធាតុពិត ជាផលិតផលឡើងមេ (fermentarion) ពីខ្ទឹមស្រស់ ដែលមានលក្ខខណ្ឌសមស្រប មានពណ៌ខ្មៅ ទន់ ហាក់ដូចជាគ្មានក្លិន និងមានរសជាតិផ្អែម ដូចជាផ្លែឈើ។ ពេលទទួលទាន គេគ្រាន់តែបកស្រទាប់ សំបកក្រៅ គឺអាចទទួលទានបាន។ ខ្ទឹមខ្មៅ អាចថែរក្សាទុក ក្នុងរយៈពេលយូរជាងប្រៀបនឹងខ្ទឹមធម្មតា ។ ខ្ទឹមខ្មៅ មានបរិមាណសារជាតិជីវជាតិខ្ពស់។ ក្រៅពីផលិតផលក្រោយពេលឡើងមេ ខ្ទឹមខ្មៅ នៅត្រូវបានកែច្នៃលក្ខណៈទូទៅ នៅបណ្តាប្រទេសជប៉ុន កូរ៉េ អាមេរិក… និងមានតម្លៃខ្ពស់គួរសម ។
តាមការស្រាវជ្រាវរបស់ ពួកអ្នកវិទ្យាសាស្ត្រ បានបង្ហាញឲ្យឃើញថា សារជាតិចម្រាញ់ ពីផលិតនេះ មានប្រសិទ្ធភាពប្រឆាំងតបកោសិកាដុំគីស។ ខ្ទឹមខ្មៅសម្បូរបរិមាណសារជាតិរំញោច SAC ធ្វើឲ្យថយចុះ ការកកើតរបស់ ដុំគីសពោះវៀន – សញ្ញាឆាប់បំផុត របស់មហារីកពោះវៀន។ ក្រោយការកែច្នៃ អស់រយៈពេល ៤០ ថ្ងៃ បរិមាណ SAC មានគុណភាពខ្ពស់ជាង៨ ដង ប្រៀបនឹងខ្ទឹមធម្មតា ។
ក្រៅពីប្រសិទ្ធភាពទប់ស្កាត់មហារីក ខ្ទឹមខ្មៅ នៅបានបង្ហាញថា ក្រោយពេលឡើងមេ សមាសធាតុគីមី វាបានប្រែប្រួលច្រើន ពិសេសគឺសារជាតិប្រឆាំងអុកស៊ីតកម្មខ្លាំង ។ ប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម ត្រូវបានបញ្ជាក់ថា កើនដល់ ២៥ ដង បើប្រៀបធៀបជាមួយនឹងខ្ទឹមស្រស់ ។
* វិធីកែច្នៃខ្ទឹមខ្មៅៈ
– ទទួលទានផ្ទាល់៖ វិធីល្អបំផុត គឺទទួលទានឆៅ ទាំងកំពឹស ដោយគ្រាន់តែបកសំបកចេញ ។ បរិមាណប្រើប្រាស់ ២-៥ ក្រាម ក្នុង១ថ្ងៃ ប្រហាក់ប្រហែល ៣-៥ កំពឹស ។ មនុស្សចាស់ គួរប្រើតែ ១-២ កំពឹស ក្នុង១ថ្ងៃ ។
– ត្រាំស្រា៖ ក្រៅពីវិធីទទួលទានផ្ទាល់ អ្នកអាចប្រើខ្ទឹមខ្មៅ ដើម្បីត្រាំស្រា ។ ចំពោះវិធីនេះ ខ្ទឹមពង្រីកប្រសិទ្ធភាព ដល់ ៩០ ភាគរយ ។
– កៀបយកទឹក៖ អ្នកក៏អាចកែច្នៃខ្ទឹមខ្មៅ ដោយដាក់កិន ក្នុងម៉ាស៊ីនទឹកក្រឡុក ។ នេះក៏ជាវិធីបន្ថយក្លឹនខ្ទឹម ពេលទទួលទាន ។ ដាក់ ៣-៥ ក្រាម ខ្ទឹមខ្មៅ បន្ថែមទឹកឧណ្ហៗបន្តិច បន្ទាប់មកយកទៅរក្សាទុក ក្នុងទូទឹកកក ។ វិធីនេះ ត្រូវបានអនុវត្តន៍ នៅប្រទេសជប៉ុន និង កូរ៉េ ។
ប្រភព៖ អ៊ាង សុផល្លែត